យន្តហោះ​ចម្បាំង​បំបាំងកាយ​ជំនា​ន់ទី​៥​របស់​រុស្ស៊ី​ទទួលបាន​ការអនុញ្ញាត​ឱ្យ​នាំ​ចេញទៅ​លក់​នៅ​បរទេស​

486
ចែករម្លែក
  • 550
    Shares

​យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៥ របស់​រុស្ស៊ី​ឈ្មោះ Sukhoi Su-57 (​ដែល​គេ​ស្គាល់​ផងដែរ​ថា PAK FA និង T-50) របស់​រុស្ស៊ី​មាន​លិខិតអនុញ្ញាត​នាំចេញ​ហើយ ហើយ​រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ពិនិត្យមើល​ឡើងវិញ​នូវ​ឯកសារ​ដើម្បី​ប្តូរ​ឈ្មោះ​យន្តហោះ​ជា​ផ្លូវការ​ពី​យន្តហោះ T-50 ទៅ Su -57​។ នេះ​បើ​យោងតាម​ប្រភព​មួយ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ប្រាប់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន Sputnik កាលពី​ថ្ងៃ​សុក្រ​ទី​៥​មេសា​។​

​ប្រភព​ដដែល​នេះ​បាន​និយាយថា “​យន្តហោះ PAK FA មាន​លិខិតឆ្លងដែន​នាំចេញ​រួចហើយ​។ បច្ចុប្បន្ន​រដ្ឋាភិបាល​កំ​ពុង​ពិនិត្យមើល​ឯកសារ​ទាក់ទង​ដើម្បី​ប្តូរ​ឈ្មោះ​យន្តហោះ​នេះ​ពី T-50 ទៅ Su-57″​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សារព័ត៌មាន Janes បាន​រាយការណ៍​ដោយ​ដកស្រង់​សម្ដី​លោ​កវី​កទ័រ ក្លា​ដូ​វ នាយក​កិច្ចសហប្រតិបត្តិការ​បរទេស​ថា ក្រុមហ៊ុន Rostec បាន​បញ្ជូន​ឯកសារ​ចាំបាច់​ទាំងអស់​ឱ្យទៅ​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បី​ធានា​ទទួលបាន​លិខិតអនុញ្ញាត​នាំចេញ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​បន្ថែមថា ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​ការអនុម័ត​ចុងក្រោយ​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ទៀត​។​

​យោងតាម​នាយក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​ក្រុមហ៊ុន​រដ្ឋ Rostec រូបនេះ​បានឱ្យដឹងថា ឥណ្ឌា​បានបង្ហាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​យន្តហោះ​ប្រយុទ្ធ​រុស្ស៊ី​ថ្មី​បំផុត​នេះ​។ ដោយឡែក រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក មេ​វ​លូត ខា​វូ​សូ​គ្លូ បានលើកឡើង​កាលពី​ឆ្នាំមុន​ថា តួ​ក​គី​អាច​នឹង​ទិញ​យន្ដហោះ​ចម្បាំង​របស់​រុស្ស៊ី ប្រសិនបើ​សហរដ្ឋអាមេរិក​មិន​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង F-35 ដល់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​។​

​យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៥ ប្រភេទ Su-57 គឺជា​យន្តហោះ​បំបាំងកាយ​មួយ​ប្រភេទ​ដែលមាន​កៅអី​ពីរ​ដែល​រចនា​ឡើង​សម្រាប់​ឧត្តមភាព​ជើង​អាកាស​និង​តួនាទី​វាយប្រហារ​។ វា​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​អាកាស​កម្រិត​ខ្ពស់​និង​រ៉ា​ដា​អា​រេ​ដ៏​សកម្ម​សកម្ម​ក៏ដូចជា​បំពាក់​ជាមួយនឹង​អាវុធ​បាញ់​ច្បាស់​ចំៗ​គោលដៅ​។ យន្តហោះ​នេះ​បានធ្វើ​ការហោះហើរ​លើកដំបូង​ក្នុង​ឆ្នាំ ២០១០ ហើយ​នៅតែ​ត្រូវបាន​សាកល្បង​ដោយ​ពួកយោធា​។​

​កាលពី​ឆ្នាំមុន រុស្ស៊ី​បានដាក់​ពង្រាយ​យន្ដហោះ​ចម្បាំង Su-57 ចំនួន​ពីរ​គ្រឿង​នៅក្នុង​ប្រទេស​ស៊ី​រី​លើ​បេសកកម្ម​ហ្វឹកហាត់​ប្រយុទ្ធ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ច​ម្បា​ង​បំបាំងកាយ Su-57
#