យន្តហោះ​ចម្បាំង​រុស្ស៊ី​ជាច្រើន វាយប្រហារ​លើ​ក្រុម​ជន​សកម្មប្រយុទ្ធ​អាយ​ស៊ី​ស ដោយ​សម្លាប់​ជន​សកម្មប្រយុទ្ធ​ជាង​២០០​នាក់ នៅ​ស៊ី​រី​

900
ចែករម្លែក

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​សីហា​ថា កងទ័ពអាកាស​រុស្ស៊ី បាន​វាយប្រហារ​លើ​ពួក​យុទ្ធជន​អាយ​ស៊ី​ស​ច្រើន​នាក់​នៅ​ផ្លូវ​ទៅកាន់​ទីក្រុង​ឌា អេស ហ្ស័​រ (Deir ez-Zor) ប្រ​ទេ​ស៊ី​រី​ដោយបាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​ជាង​២០០​នាក់ ។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី​ទាំងនេះ​បាន​វាយប្រហារ​បំផ្លាញ​ក្បួន​រថយន្ត​ដ៏​ធំ​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​ភេរវកម្ម​នេះ ដែល​បាន​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ឌា អេស ហ្ស័​រ ជាទី​ដែល​ក្រុម​ភេរវកម្ម​អន្តរជាតិ កំពុង​ព្យាយាម​ប្រមូល​កម្លាំង​ឡើងវិញ​ហើយ​បង្កើត​ទីតាំង​រឹងមាំ​ចុងក្រោយ​បំផុត​របស់​ពួកគេ​នៅ​ស៊ី​រី ។​

​សេចក្តី​ថ្លៃ​ង​ការណ៍​នេះ បាន​និ​យា​យា​ថា ប្រតិបត្តិការ​នេះ​បានសម្លាប់​ក្រុម​ជន​សកម្មប្រយុទ្ធ​អាយ​ស៊ី​ស​ជាង​២០០​នាក់​និង​បាន​បំផ្លាញ​រថយន្ត​ដែល​បំពាក់អាវុធ​ចំនួន​ជាង​២០​គ្រឿង​របស់​ក្រុម​នេះ​៕ ដោយ៖ សុខា

យន្តហោះ​ចម្បាំង​រុស្ស៊ី​ច្រើន​គ្រឿង បាន​វាយប្រហារ​លើ​ក្រុម​ជន​សកម្មប្រយុទ្ធ​អាយ​ស៊ី​ស ដោយ​សម្លាប់​ក្រុម​នេះ​ជាង​២០០​នាក់ នៅ​ស៊ី​រី