យន្តហោះ​ចម្បាំង​អង់គ្លេស​ច្រើន​គ្រឿង​ចូលរួម​ជាមួយ​យន្តហោះ​បារាំង​និង​អាមេរិក​ក្នុង​សមយុទ្ធ​

966
ចែករម្លែក

យន្ដហោះចម្បាំងច្រើនគ្រឿងបានហោះសំកាំងលើសមុទ្រអង់គ្លេសខណៈដែលយន្តហោះចម្បាំងរបស់ទ័ពអាកាសអង់គ្លេសច្រើនគ្រឿងបានចូលរួមជាមួយសម្ពន្ធមិត្តបារាំងនិងអាមេរិកនៅក្នុងសមយុទ្ធហ្វឹកហាត់នេះ។

យន្តហោះចម្បាំងជាង៤០គ្រឿងបានចូលរួមក្នុងសមយុទ្ធ ” ប្រតិបត្តិការប្រយុទ្ធជិត Operation Point Blank កាលពីថ្ងៃអង្គារទី២៧វិច្ឆិកាដោយរួមទាំងយន្ដហោះចម្បាំងបំបាំងកាយ F-35B Lightning II ចំនួន២គ្រឿងនៃកងយន្តហោះអង់គ្លេសដែលមានមូលដ្ឋាននៅទីក្រុង Norfolk ប្រទេសអង់គ្លេស។

យន្តហោះចម្បាំងទាំងនេះ បានហោះចេញពីមូលដ្ឋាននៅជុំវិញប្រទេសអង់គ្លេស ហើយសមយុទ្ធនេះត្រូវបានដឹកនាំដោយកងយន្តហោះចម្បាំងអាមេរិក Fighter Wing ដែលមានមូលដ្ឋាននៅនៅទីក្រុងSuffolk ប្រទេសអង់គ្លេស។

សមយុទ្ធនេះបានធ្វើឡើងកាលពីមុន ប៉ុន្តែឆ្នាំនេះធំបំផុតដោយមានយន្តហោះច្រើនទ្វេដងហើយវាគឺជាលើកទីមួយហើយដែលកងទ័ពអាកាសបារាំងបានចូលរួម៕ដោយ៖សុខា/SN