យន្តហោះ​ចម្បាំង​អាមេរិក​ធ្លាក់ចូល​សមុទ្រ​នៅឯ​នាយ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​វា​ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ​

812
ចែករម្លែក

យន្តហោះចម្បាំងមួយ ដែលបានហោះចេញពីនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan បានធ្លាក់ចូលសមុទ្រ នៅភាគឦសាននៃប្រទេសហ្វីលីពីននៅថ្ងៃចន្ទទី១២ខែវិច្ឆិកាប៉ុន្តែ អាកាសយានិក២នាក់ដែលបើកយន្តហោះនេះ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។

កងនាវាចម្បាំងទី៧របស់កងទ័ពជើងទឹកអាមេរិកបាននិយាយថា យន្តហោះចម្បាំងF/A-18 Hornet នេះ មានបញ្ហាម៉ាស៊ីនក្នុងអំឡុងពេលប្រតិបត្តិការជាធម្មតានៅសមុទ្រហ្វីលីពីន។

កងទ័ពជើងទឹកអាមេរិក បាននិយាយថាយន្តហោះសង្គ្រោះបានទៅសង្គ្រោះអ្នកបើកយន្តហោះទាំង២នាក់នេះចេញពីទឹកសមុទ្រភ្លាមៗ ដោយសុវត្ថិភាពហើយពួកគេមិនមានការរងរបួសទេ។

មូលហេតុនៃការធ្លាក់យន្តហោះនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

វាជាការធ្លាក់យន្តហោះទី២របស់នាវាផ្ទុកយន្តហោះUSS Ronald Reaganនេះ ក្នុងរយៈពេលមិនដល់មួយខែ៕ដោយ៖សុខា/sn

នេះជា ប្រភេទយន្តហោះចម្បាំង F/A-18E Super Hornet ដែលស្រដៀងគ្នានឹងយន្តហោះដែលបានធ្លាក់ចូលសមុទ្រ បន្ទាប់ពីហោះចេញពីនាវាUSS Ronald Reagan

#