យន្តហោះ​ចម្បាំង F-22 មាន​អាវុធ​ថ្មី ២, តោះ​ទៅ​មើល​មាន​អ្វីខ្លះ​

1044
ចែករម្លែក
  • 157
    Shares

​យន្តហោះ F-22 មាន​អាវុធ​ថ្មី ២​។ នេះ​ជា​អ្វីដែល​ពួកវា​អាចធ្វើ​បាន​។​

​ដោយហេតុថា​កងទ័ពអាកាស​មាន​គម្រោង​ហោះហើរ​យន្តហោះ F-22 ឱ្យ​បានយូរ​រហូតដល់​ទសវត្សរ៍​ឆ្នាំ ២០៦០ ការធ្វើ​ទំនើបកម្ម​គ្រឿង​សព្វាវុធ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះ​បច្ចេកទេស​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ជួយ​រួមបញ្ចូល​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​ជំនាន់​ថ្មី នៅពេលដែល​វា​បង្ហាញ​វត្ត​មាននៅ​ឆ្នាំ​ខាងមុខ​។​

​កងកម្លាំង​ទ័ពអាកាស​អាមេរិក និង​ក្រុមហ៊ុន Lockheed Martin ឥឡូវនេះ​បានដាក់​អាវុធ​ថ្មីៗ​ជាច្រើន​នៅលើ​យន្តហោះ F-22 Raptor ដើម្បី​បំពាក់​យន្តហោះ​បំបាំងកាយ​នេះ​ជាមួយ​បច្ចេកវិជ្ជា​វាយប្រហារ​បាន​ឆ្ងាយ​ច្បាស់លាស់​ជាង​មុន និង​បច្ចេក​វិ​ជ្ជ Network ថ្មី ដែល​អាច​សហការ​រវាង​យន្តហោះ​ដទៃ​ដើម្បី​បាញ់​ទៅលើ​គោលដៅ​រួមគ្នា ទាន់ពេលវេលា​។​

​សព្វាវុធ​ថ្មី​ទាំង ២ ដែល​កំពុង​ស្ថិតនៅក្រោម​ការធ្វើ​តេស្ត​និង​ការអភិវឌ្ឍ​អស់​ជាច្រើន​ឆ្នាំ​មកនេះ គឺជា​ការកែ​ឱ្យ​កាន់តែ​ទំនើប​ទៅលើ​អាវុធ​ដែលមាន​ស្រាប់ គឺ មី​ស៊ី​ល AIM-9X បាញ់​ពី​អាកាស​ទៅ​អាកាស និង មី​ស៊ី​ល AIM-120-D ។ អាវុធ​ដែល​ធ្វើឱ្យ​ទំនើប​នេះ​នឹងធ្វើ​ប្រតិ​ប​ត្ដិ​ការ​យ៉ាងយូរ​នៅ​ឆ្នាំក្រោយ​។​

​មី​ស៊ី​ល AIM-9X ថ្មី​នឹង​បាញ់​បាន​ឆ្ងាយ​ជាង​មុន និង​វាយ​ចំ​គោលដៅ​កាន់តែ​ធំ​ជាង​មុន​សម្រាប់​អ្នកបើក​យន្តហោះ​។ ដោយ​ធ្វើការ​ជាមួយ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​និង Display ជាច្រើន អ្នក​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Lockheed បាន​បន្ថែម​សមត្ថភាព “​រ៉ា​ដា​ពិសេស​” ដែល​អាចឱ្យ​អ្នកបើកបរ​វាយប្រហារ​សត្រូវ​ចេញពី​មុំ​ធំ​ទូលាយ​គ្រប់​ជ្រុង​។​

​ចំណែក​មី​ស៊ី​ល AIM-120D គឺ​បង្កើតឡើង​សម្រាប់​ការវាយប្រហារ​ទាំងយប់​ទាំង​ថ្ងៃ​គ្រប់​ស្ថានភាព​អាកាសធាតុ​។ វា​អាច​វាយប្រហារ​បាន​ឆ្ងាយ​ជាង​មុន មាន​ប្រព័ន្ធ GPS នាំ​ផ្លូវ ឧបករណ៍​វាស់វែង​វត្ថុ និង លីង​ទិន្នន័យ​២​ខ្សែ ដែល​ជួយ​ឱ្យ​វា​កាច់​ទិស​បាន​ច្រើន​សណ្ឋាន និង​តាមរក​គោល​ដោល​ដៅ​ដើម្បី​វាយប្រហារ​យ៉ាង​មាន​ប្រសិទ្ធភាព​៕ ដោយ៖ កញ្ញាដាលីស