Su-34 និង​យន្តហោះ​ដឹកជញ្ជូន An-26 ធ្វើ​លំ​ហាត់​សម​ចុះចត​លើផ្លូវ​ហាយវ៉េ​កំពុង​សាងសង់​ក្នុង​សហព័ន្ធរុស្ស៊ី​(វីដេអូ)

488
ចែករម្លែក

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ផ្សាយ​វីដេអូ​នៃ​ការ​ចុះចត​របស់​យន្តហោះ​ចម្បាំង​ប្រភេទ Su-34 និង​យន្តហោះ​ដឹកជញ្ជូន An-26 នៅលើ​ផ្លូវ​ហាយវ៉េ​កំពុង​សាងសង់​មួយ​នៅ​សាធារណរដ្ឋ​តា​ថា​ស្ថាន​នៃ​សហព័ន្ធរុស្ស៊ី​។ ការ​ចុះចត​នេះ​គឺជា​ផ្នែក​មួយ​នៃ​លំ​ហាត់​សមយុទ្ធ​ពិសេស​ស្តីពី​ការគាំទ្រ​ផ្នែក​សម្ភារៈ​និង​បច្ចេកទេស​នៅ​មណ្ឌល​យោធា​កណ្តាល​មួយ​នេះ​។​

​វីដេអូ​នេះ​បង្ហាញ​ពី​ការ​ចុះចត​របស់​យន្តហោះ ការចាក់​សាំង និង ការហោះហើរ​ជា​បន្តបន្ទាប់​។​ សរុប​ជារួម យន្តហោះ​ចម្បាំង Su-34 ចំនួន ១២ គ្រឿង​និង​យន្តហោះ An-26 ចំនួន ២ គ្រឿង​បាន​ចូលរួម​ក្នុង​លំ​ហាត់​សមនេះ ហើយ​ផ្លូវ​ហាយវ៉េ​ចិន​-​អឺរ៉ុប​ខាងលិច ដែល​កំពុង​សាងសង់​នេះ ត្រូវបាន​ប្រើ​ជា​ផ្លូវ​រត់​។ យោធា​បានដាក់​ពង្រាយ​អាកាសយានដ្ឋាន​ចល័ត បំពាក់​ជាមួយ​គ្រាប់កាំភ្លើង ប្រេងឥន្ធនៈ និង ឃ្លាំង​ប្រេងរំអិល ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ទាំងអស់​នៅតាម​ផ្នែក​នានា​នៃ​ផ្លូវ​ហាយវ៉េ​នេះ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង Su-34 ចំនួន ១២ គ្រឿង​និង​យន្តហោះ An-26 ចំនួន ២ គ្រឿង​បាន​ចូលរួម​ក្នុង​លំ​ហាត់​សមនៅ​សាធារណរដ្ឋ​តា​ថា​ស្ថាន​នៃ​សហព័ន្ធរុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​សីហា