យន្តហោះ​ចុះចត​បន្ទាន់​នៅ​ចន្លោះ​រថយន្ត​លើផ្លូវ​ហាយវ៉េ​

967
ចែករម្លែក
  • 2
    Shares

​យន្ដហោះ​ធុន​តូច​មួយគ្រឿង បានធ្វើការ​ចុះចត​បន្ទា​ន់​ចំ​កណ្តាលផ្លូវ​ហាយវ៉េ​មួយ​ដែលមាន ចរាចរណ៍​មមាញឹក​ស្ថិតក្នុង​ភូមិសាស្ត្រ​រដ្ឋកា​លី​ហ្វ័​រ​ញ៉ា​ភាគខាងត្បូង សហរដ្ឋអាមេរិក​។​

​ទីភ្នាក់ងារ​ល្បាតផ្លូវ​ហាយវ៉េ​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California Highway Patrol) និយាយថា យន្តហោះ​ខាងលើ​បានធ្វើការ​ចុះចត​បន្ទាន់​នៅ​ចន្លោះ​ជួរ​រថយន្ត​ដោយ​សុវត្ថិភាព​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែតុលា បន្ទាប់ពី​មាន​បញ្ហា​ម៉ាស៊ីន​។​

​អាជ្ញាធរ​បានបញ្ជាក់​ថា យន្ដហោះ​ម៉ាស៊ីន​មួយ​ធុន Piper ខាងលើនេះ​ជិះ​គ្នា​ពីរ​នាក់ គឺ​អ្នកបើកបរ​វ័យ ២៥ ឆ្នាំ​ម្នាក់ និង​សិក្ខាកាម​អ្នកបើកបរ​ម្នាក់ទៀត​ដែលមាន​វ័យ ៣៦ ឆ្នាំ​។

​ទោះជា​យ៉ាងណា គ្មាន​អ្នកណាម្នាក់​រងរបួស​ឡើយ​នៅក្នុង​ហេតុការណ៍​នេះ ដោយ​គ្រាន់តែ បង្ក​ការភ្ញាក់ផ្អើល​ប៉ុណ្ណោះ​។ ហើយ​នេះ​អាច​ចាត់ទុកថា​ជា មហា​សំណាង​ដ៏​កម្រ​៕ ប្រែ​សម្រួល​: ខុម