យន្តហោះ​ជំនា​ន់ទី​៥ របស់​រុស្ស៊ី Su-57 ចាប់ផ្តើម​ហោះហើរ​ជា​លើកដំបូង ជាមួយនឹង​ម៉ាស៊ីន​ថ្មី​

227

​យន្តហោះ​ចម្បាំង Sukhoi Su-57 ជំនា​ន់ទី ៥ របស់​រុស្ស៊ី ដែល​គេ​ស្គាល់​អំឡុង​ការផលិត​ថា PAK FA និង T-50 បានធ្វើការ​ហោះហើរ​លើក​ដំបូង​របស់ខ្លួន​ជាមួយនឹង​ម៉ាស៊ីន​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​យន្តហោះ​យោធា​ទំនើបៗ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​រុស្ស៊ី​បានឱ្យដឹងថា ការហោះហើរ​សាកល្បង​លើកដំបូង​ត្រូវបាន​ធ្វើឡើង​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​ធ្នូ និង​មាន​រយៈពេល ១៧ នាទី​។ យន្តហោះ Su-57 បំពាក់​ជាមួយ​ម៉ាស៊ីន​ថ្មី​ហៅថា “Product 30” ត្រូវបាន​សាកល្បង​ដោយ​ប្រធាន​ក្រុមហ៊ុន Sukhoi ផ្ទាល់​តែម្តង គឺ​លោក សឺ​ហ្គី បុក​ដាន់ (Sergey Bogdan)​។​

​តម្លៃ​ប៉ាន់ស្មាន​សម្រាប់​យន្តហោះ​ប្រដេញ​ចម្រុះ​មុខងារ​នេះ គឺ​ប្រហែល ៥០ លាន​ដុល្លារ​ក្នុង​មួយគ្រឿង​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង Sukhoi Su-57 ចាប់ផ្តើម​ហោះហើរ​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ