យន្តហោះ​ដាំ​ពេជ្រ​របស់​ក្រុង​ឌុយ​បៃ​កំពុង​បង្ក​ភាព​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​អ៊ិន​ធឺ​ណែ​ត​

1266
ចែករម្លែក

នៅពេល​រូបភាព​ស្ទើរ​មិនគួរ ឱ្យ​ជឿ​ត្រូវបាន​បង្ហោះ​តាម​អ៊ិន​ធឺ​ណែ​ត ដូចជា​យន្តហោះ​ដាំ​ត្បូង ពេជ្រ​នេះ ជាដើម វា​មិន​ចម្លែក​ទេ​ដែល​វា​បង្ក​ការ ភ្ញាក់ផ្អើល​តាម​បណ្តាញ​នេះ ជាពិសេស បណ្តាញ​ទំនាក់ទំនង​សង្គម ។​
​ ​
​តួយ៉ាង​រូបភាព​នេះ បង្ហាញ​ពី យន្តហោះ Boeing 777s ដ៏​ធំ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ មាន​មូលដ្ឋាន នៅ​ក្រុង​ឌុយ​បៃ ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉ា​ត ដែល​មើល​ហាក់​ដាំ​ពេជ្រ​ពេញ តួ​យន្តហោះ ភ្លឺ​ចិញ្ចែងចិញ្ចាច បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។
​ ​
​ទោះជា​យ៉ាងណា នោះ​មិន មែន​ជាការ​ពិត​ឡើយ តាមពិត​វា​គ្រាន់តែ​ជា​រូបភាព​ដែល​គេ​យកមក កាត់ត ប៉ុណ្ណោះ ។ វា​ជា​ស្នាដៃ​កាត់ត​របស់​អតីត ទណ្ឌ​ពេទ្យ​ស្រី​ម្នាក់ ឈ្មោះ សា​រ៉ា សា​គី​ល (Sara Shakeel) ដែល​បាន​បង្ហោះ រូបនេះ​លើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ ៕ ប្រែ​សម្រួល​៖ ខុម​