យន្តហោះ​ដឹក​អ្នកដំណើរ​៣១៧​នាក់​ចុះចត​ជា​បន្ទាន់​នៅ​តៃវ៉ាន់ ដោយសារ​មាន​ផ្សែង​នៅក្នុង​ម៉ាស៊ីន​

355
ចែករម្លែក
  • 27
    Shares

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ទី​៨​ខែ​មេសា​ថា​យន្ដហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Cathay Dragon របស់​ហុងកុង​ដែលមាន​​មនុស្ស​៣១៧​នាក់​ជិះ​លើ​យន្តហោះ​នោះ បាន​ចុះចត​ជា​បន្ទាន់​នៅ​ទីក្រុង Kaohsiung ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់ ដោយសារតែ​មាន​ផ្សែង​នៅក្នុង​ម៉ាស៊ីន​។​

​សារព័ត៌មាន​តៃវ៉ាន់ Taiwan Central News បាន​និយាយថា យន្តហោះ​នេះ ដែល​ត្រូវបាន​គ្រោង​ហោះ​ចេញពី​ទីក្រុង Kaohsiung ទៅ​កាន់​ទីក្រុង​ហុងកុង​នោះ បាន​ហោះ​ឡើង​​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ប៉ុន្តែ បាន​ហោះ​ត្រឡប់​មក​វិញ​ភ្លាមៗ បន្ទាប់​ពី​ហោះ​ឡើងដោយ សារ​មាន​ផ្សែង​នៅក្នុង​ម៉ាស៊ីន​ខាងស្តាំ​របស់​យន្ត​ហោះ​នេះ​។​

​សារព័ត៌មាន​នេះ បាន​និយាយថា បន្ទាប់​ពី​ប្រេង​ត្រូវបាន​បង្ហូរ​ចោល​មក​នោះ យន្តហោះ​នេះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​។​

​មូលហេតុ​នៃ​ឧបទ្ទហេតុ​នេះ កំពុង​ត្រូវបាន​ស៊ើបអង្កេត ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះដែរ​មានការ​និយាយថា បក្សី​ហើរ​ចូល​ម៉ាស៊ីន អាច​ជា​មូលហេតុ​មួយ​ផង​ដែរ​។​

​កាលពី​ពេល​ថ្មីៗ​នេះ យន្ដហោះ​មួយ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​United Airlines ក៏​បាន​ចុះចត​ជា​បន្ទាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Dulles នៅ​ក្រុង​វ៉ាស៊ីនតោន​ដោយ​​សារ​តែ​ក្លិន​ចម្លែក​និង​ក្លិន​ចង់​ក្អួត​។ ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​ជាមួយ​យន្តហោះ Boeing 737 ដែល​ធ្វើដំណើរ​ពី​អាកាសយានដ្ឋាន​ក្រុង​Baltimore -​ក្រុង​Washingtonទៅ​កាន់​ទីក្រុង​San Francisco៕​ប្រែ​សម្រួល​៖​សុខា​