យន្តហោះ​ដឹក​អ្នកដំណើរ រអិល​ធ្លាក់​ចេញពី​ផ្លូវ​នៅពេល​ចុះចត​នៅ​មី​យ៉ាន់​ម៉ា របួស​១៧​នាក់​

724
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បង់​ក្លា​ដែស​Biman Bangladesh Airlines​បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ​នៅពេល​វា​បាន​​ចុះ​ចត​ក្នុង​អាកាសធាតុ​អាក្រក់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​យ៉ាងហ្គោន ប្រទេស​មី​យ៉ាន់​ម៉ា ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​៨​ខែ​ឧសភា ដោយ​បណ្តាលឱ្យ​របួស​មនុស្ស​យ៉ាងតិចណាស់​​ចំនួន​១៧​នាក់​ ដោយ​រួមទាំង​អ្នកបើក​យន្ត​ហោះផងដែរ​។

​យន្តហោះ Bombardier Dash 8 នេះ​បាន​កំពុង​ដឹក​អ្នកដំណើរ​ចំនួន​២៩​នាក់​និង​សមាជិក​អាកាសយានិក​៤​នាក់ នៅពេល​វា​បាន​ស្ទុះ​លោត​នៅលើ​ផ្លូវ​នៅពេល​ចុះចត​ក្នុងពេល​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង​នេះ ។ នេះ​បើ​យោងតាម​ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែស​។​យន្តហោះ​នេះ បាន​ខូចខាត​យ៉ាងខ្លាំង​។​

​ឯកអគ្គរដ្ឋទូត​នេះ បាន​និយាយថា ” មូលហេតុ​ចម្បង​ដែល​អ្នកបើក​យន្តហោះ​ប្រាប់​ខ្ញុំ​នោះ​គឺ​អាកាសធាតុ​ដែល​មាន​ខ្យល់​បក់បោក​ខ្លាំង នៅពេល​អ្នកបើក​យន្តហោះបាន​ព្យាយាម​​ចុះចត​…​ស្រាប់តែយន្តហោះ បាន​ស្ទុះ​លោត ហើយ​រអិល​ធ្លាក់​ចេញពី​ផ្លូវ​”​។​

​លោក Shakil Miraj អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរណ៍​បង់​ក្លា​ដែស​នេះ ក៏​បាន​ស្តីបន្ទោស​លើ​អាកាស​ធា​តុ​អាក្រក់​ចំពោះ​គ្រោះថ្នាក់​នេះ​ផងដែរ​៕​ដោយ​៖​សុខា​/sn/Ha

យន្តហោះ​ជើងហោះហើរ​BG060​នេះ បាន​រអិល​ចេញពី​ផ្លូវ​នៅពេល​ចុះចត​នៅ​អាកាសយានដ្ឋា​នេះក្នុងពេ​ល​អាកាសធាតុ​អាក្រក់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​៨​ខែ​ឧសភា