យន្តហោះ​ដើរ​ដោយ​ជីវ​ឥន្ធនៈ​លើកដំបូង​របស់​ឥណ្ឌា​ធ្វើការ​សាកល្បង​ហោះ​

2007
ចែករម្លែក

យន្តហោះដើរដោយជីវឥន្ធនៈលើកដំបូងរបស់ឥណ្ឌាដែលមានគោលដៅកាត់បន្ថយការចំណាយលើការធ្វើដំណើរតាមផ្លូវអាកាស បានហោះសាកល្បងកាលពីថ្ងៃចន្ទទី២៧សីហា។

ពួកមន្រ្តីបាននិយាយថា យន្តហោះកង្ហារពីរ Bombardier Q400 ដំណើរការដោយល្បាយជីវឥន្ធនៈនិងប្រេងសាំងយន្តហោះ ។យន្តហោះ៧២កៅអីនេះ បានចេញដំណើរពីអាកាសយានដ្ឋានJolly Grant នៅក្នុងរដ្ឋអ៊ុតតារ៉ាខាន ទៅកាន់រដ្ឋធានីញូវដេល្លីរបស់ឥណ្ឌា។

ឥណ្ឌានឹងចូលរួមជាមួយក្រុមប្រទេសមិនជាច្រើនទេ ដូចជាអាមេរិកនិងអូស្រ្តាលី បើការសាកល្បងនេះទទួលបានជោគជ័យទាំងស្រុង។

មន្រ្តីម្នាក់បាននិយាយថា” ជីវឥន្ធនៈសំរាប់ការហោះសាកល្បងនេះ អភិវឌ្ឍឡើងដោយវិទ្យាស្ថានប្រេងនិងកសិកម្មឥណ្ឌា ។មិនមានអ្នកដំណើរនៅក្នុងការហោះហើរសាកល្បងនេះទេ មានតែមន្រ្តីអាកាសចរណ៍និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍Spicejet។វិស្វករយន្តហោះក៏បានស្ថិតនៅក្នុងយន្តហោះដើម្បីជួយអាកាសយានិកក្នុងករណីមានអាសន្ន”។

ការហោះហើរដោយប្រើជីវឥន្ធនៈត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍Virgin Atlanticដោយហោះពីក្រុងឡុងដ៍ទៅក្រុងអាំស្ទែរដាំកាលពីប្រមាណ១០ឆ្នាំមុន៕ដោយ៖វាសនា

យន្តហោះBombardier Q400 ដំណើរការដោយជីវឥន្ធនៈសាកល្បងហោះពីក្រុងមួយទៅក្រុងមួយទៀតនៅឥណ្ឌាកាលពីថ្ងៃចន្ទ