យន្តហោះ​ដែលមាន​ការ​រចនា​ម៉ូត​ចម្លែកៗ​បំផុត​ក្នុង​ពិភពលោក​

428
ចែករម្លែក

នៅពេល​ឃើញ​យន្តហោះ​ចត​តម្រង់​ជួរ​គ្នា​នៅ​អាកាសយានដ្ឋាន មនុស្ស​ទូទៅ​ប្រាកដជា​ចង់​មើល​។​
​ ​
ហើយ​ដោយសារតែ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ដឹង​ពី​ទំនោរ​នេះ ពួកគេ​បាន​រចនា​ម៉ូត​យន្តហោះ របស់ខ្លួន​ចម្លែកៗ​គួរឱ្យ​ទាក់ទាញ ដើម្បីឱ្យ​វា​លេចធ្លោ​ជាងគេ​នៅក្នុង​ចំណោម​។​
​ ​
ពេលខ្លះ ការ​ឌី​ហ្សា​ញ​គ្រាន់តែ​ជាការ​លម្អ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ពេលខ្លះ​វា​ក៏​អាចជា​ផ្ទាំង​ផ្សាយ ពាណិជ្ជកម្ម​ផងដែរ​។
​ ​
តួយ៉ាង ក្រុមហ៊ុន Embraer កាលពីពេល​ថ្មីៗ​នេះ​បាន​បង្ហាញមុខ​យន្តហោះ​ដែលមាន​រូប​ត្រី​ឆ្លាម និង​មួយគ្រឿង​ទៀត​មាន​រូប​ខ្លា ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airways មាន​យន្តហោះ​មួយ​ដែលមាន​រូប​តួអង្គ Buzz Lightyear ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​រឿង Toy Story នៅ​ពី​ចំហៀង​។​
​ ​
ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួនទៀត​នៅ​អឺរ៉ុប​ក៏មាន​យន្តហោះ​ដែលមាន​ការ​ឌី​ហ្សា​ញ​មិន​ចាញ់​គេ ប៉ុន្មាន​ឡើយ​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​