យន្តហោះ​ដ្រូ​ន​បំពាក់អាវុធ​របស់​ចិន ហោះ​នៅ​ទូទាំង​តំបន់​ប្រយុទ្ធ​មជ្ឈិមបូព៌ា​

2897
ចែករម្លែក
  • 7
    Shares

នៅទូទាំងតំបន់មជ្ឈិមបូព៌ា ប្រទេសជាច្រើនបានបញ្ឈប់ការទិញយន្តហោះដ្រូន(យន្តហោះគ្មានមនុស្សបើក)ដែលផលិតនៅអាមេរិក ដោយសារតែច្បាប់តឹងរឹងខ្លាំងស្តីពីការពារជនស៊ីវិលនោះ កំពុងត្រូវបានទាក់ទាញដោយក្រុមអ្នកលក់គ្រឿងអាវុធចិន ដែលជាអ្នកចែកចាយធំជាងគេលើពិភពលោកនៃយន្តហោះដ្រូនបំពាក់ដោយអាវុធ។

ការលក់នេះកំពុងជួយបង្កើនឥទ្ធិពលរបស់ចិននៅទូទាំងតំបន់ដែលមានសារៈសំខាន់ចំពោះផលប្រយោជន៍សន្តិសុខអាមេរិកនិងពង្រឹងមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីនាំមុខក្នុងការលក់អាវុធបច្ចេកវិទ្យាខ្ពស់។

យន្តហោះដ្រូនអាមេរិកច្រើនគ្រឿង ត្រូវបានប្រើជាលើកទីមួយនៅយេម៉ែនដើម្បីសម្លាប់ពួកសកម្មប្រយុទ្ធអាល់-កៃដានៅឆ្នាំ២០០២។

យន្តហោះដ្រូន ដែលបានបាញ់មីស៊ីលសម្លាប់សមាជិកឧទ្ទាមជាន់ខ្ពស់ឈ្មោះSaleh al-Samadនៃក្រុមឧទ្ទាមHouthi កាលពីខែមេសានោះ គឺមិនមែនយន្តហោះមួយក្នុងចំណោមយន្តហោះអាមេរិកច្រើនគ្រឿងដែលធ្វើសកម្មភាពនៅទូទាំងផ្ទៃមេឃរបស់ប្រទេសយេម៉ែន អ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១មកនោះ វាក៏មានយន្តហោះចិនផងដែរ។

សហរដ្ឋអាមេរិកនៅតែគ្រប់គ្រងការនាំមុខជឿនលឿនខាងបច្ចេកវិទ្យា។ ចិននាំមុខខាងតម្លៃ៕ដោយ៖សុខា/sn

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ លោក Khaled al-Obeidi (រូបកណ្តាល)ពិនិត្យមើលយន្តហោះ ដ្រូនចិនលើកទីមួយ ដែលត្រូវបានប្រើដោយកងទ័ពអ៊ីរ៉ាក់(ឯកសារឆ្នាំ២០១៥)

គំរូនៃយន្តហោះដ្រូនចិន Wing Loong II ដែលបំពាក់ដោយអាវុធតាំងបង្ហាញនៅក្រុមហ៊ុនបច្ចេកវិទ្យាយន្តហោះចិននៅអេមីរ៉ាតអារ៉ាប់រួមកាលពីខែកុម្ភៈឆ្នាំ២០១៨