យន្តហោះ​ដ្រូ​ន​អាមេរិក សម្លាប់​មេដឹកនាំ​តា​លី​បង់​ប៉ា​គី​ស្ថាន​

910
ចែករម្លែក

អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃសុក្រទី១៥មិថុនាថា​ការវាយប្រហារដោយយន្តហោះដ្រូនអាមេរិកមួយនៅខេត្តKunar ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មេដឹកនាំតាលីបង់ប៉ាគីស្ថានMullah Fazlullah ដែលបានបញ្ជាឱ្យធ្វើឃាតនាង Malala Yousafzai អ្នកទទួលបានរង្វាន់ណូបែលសន្តិភាព។

អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថានបាននិយាយថា Mullah Fazlullah និងពួកឧទ្ទាមចំនួន២នាក់ផេ្សងទៀត ត្រូវ​បានសម្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ គឺតែប៉ុន្មានម៉ោងនៅមុនពេលក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានចាប់ផ្តើមបទឈប់បាញ់រយៈពេល៣ថ្ងៃដើម្បីធ្វើបុណ្យសាសនាអ៊ីស្លាមEid al-Fitr។

ទោះយ៉ាងនេះក្តីសមាជិកសភា លោក Sakhi Mashwaniបានប្រាប់សារព័ត៌មានAssociated Press ថា Mullah Fazlullah ជាមួយនឹងឧទ្ទាម៥នាក់ផេ្សងទៀតបានស្លាប់នៅពេលដ្រូនបានបាញ់ចំរថយន្តរបស់ពួកគេ ដែលបានកំពុងបើក។

មន្ត្រីអាមេរិកម្នាក់ បាននិយាយថា សហរដ្ឋអាមេរិក ជឿថា​វាទំនងដែលថាការវាយប្រហារនេះ បានសម្លាប់Mullah Fazlullah ប៉ុន្តែ កិច្ចខំប្រឹងប្រែងកំពុងធ្វើឡើងដើម្បីបញ្ជាក់អំពីការស្លាប់របស់មេដឹកនាំតាលីបង់ប៉ាគីស្ថាននេះ ៕

Mullah Fazlullah ដែលបានបញ្ជាឱ្យធ្វើឃាតនាង Malala Yousafzai អ្នកទទួលបានរង្វាន់ណូបែលសន្តិភាព

#