យន្តហោះ​ទម្លាក់​គ្រាប់បែក​៤​គ្រឿង​របស់​អាមេរិក​និង​ជប៉ុន​ហោះ​លើ​កូរ៉េ ក្រោយពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាញ់​កាំជ្រួច​

1011
ចែករម្លែក

​យន្តហោះ​ប្រយុទ្ធ​២​គ្រឿង​របស់​ជប៉ុន​និង​យន្តហោះ​ទម្លាក់​គ្រាប់​២​គ្រឿង​ទៀត​របស់​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅឯ​នាយ​ឧបទ្វីប​​កូរ៉េ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​កក្កដា​។​

​ការហ្វឹកហាត់​រួមគ្នា​នេះ​ធ្វើឡើង​ដោយ​យន្តហោះ​F-2​ចំនួន​២​គ្រឿង​របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​និង​យន្តហោះ​B-1 ២​គ្រឿង​របស់​​កងទ័ពអាកាស​អាមេរិក​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក ហ្វ៊ុ​យ​មី​អុ គី​ស៊ី​ដា បាន​និយាយថា​វា​ជា​ផ្នែក​នៃ​ចំណាត់ការ​ម៉ឺងម៉ាត់​ដែល​ផ្តើមឡើង​ដោយ​មេដឹកនាំ​ជប៉ុន​​និង​អាមេរិក​នៅ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​២៦​ឧសភា​។​ការហ្វឹកហាត់​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​ស្ថានភាព​សន្តិសុខ​អាក្រក់​ពោលគឺ​បន្ទាប់ពី​​កូរ៉េខាងជើង​បាញ់​កាំជ្រួច​ចុងក្រោយ​។​

​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សៅរ៍​បាន​អះអាងថា​ខ្លួន​បាន​បាញ់​ដោយ​ជោគជ័យ​កាំជ្រួច​ឆ្លង​ទ្វីប​Hwasong 14​កាលពី​យប់​ថ្ងៃ​សុក្រ​និង​ថា​​វា​ជាការ​ព្រមាន​ដល់​អាមេរិក​៕ដោយ៖វាសនា

យន្តហោះ​B-1 ២​គ្រឿង​របស់​កងទ័ពអាកាស​អាមេរិក