យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ច្រើន​គ្រឿង ហោះ​បន្ទាបខ្លួន​យ៉ាង​លឿន​ទៅជិត​ប្រទេស​កូរ៉េខាងជើង ក្នុងការ​ហ្វឹកហាត់​វាយ​ប្រហារ​

432

​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B ជាច្រើន​គ្រឿង​របស់​កងទ័ពអាកាស​អាមេរិក បាន​ហោះ​ពីលើ​ដែនអាកាស​កូរ៉េខាងត្បូង ជាមួយនឹង​កង​យន្តហោះ​កូរ៉េខាងត្បូង និង​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​វិច្ឆិកា នៅមុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​អាស៊ី​ខាងកើត​។​

​ទីភ្នាក់ងារសារព័ត៌មាន​KCNA​របស់​កូរ៉េខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ទី​៣​ខែវិច្ឆិកា ដោយនិយាយ​អំពី​ការធ្វើ​សមយុទ្ធ​នេះ ថា “​គោលបំណង​នៃ​ការគំរាមកំហែង​និង​សម្លុត​បំភ័យ​របស់​អាមេរិក ដែល​មានបំណង​បង្ក្រាប​សាធារណរដ្ឋ​របស់​យើង​ជាមួយនឹង​អាវុធ​នុយក្លេអ៊ែរ បន្តធ្វើ​រហូតមកដល់​នៅ​ខែវិច្ឆិកា​នេះ ដូចដែល​ពួកគេ​បានធ្វើ​កាលពី​ខែតុលា​” ។​

​កងទ័ពអាកាស​អាមេរិក​បាន​អះអាង​បញ្ជាក់​អំពី​ការហោះហើរ​នៃ​យន្តហោះ​ទាំងនេះ ប៉ុន្តែ​បាន​និយាយថា “​វា​ជាការ​ហ្វឹកហាត់​នៃ​បេសកកម្ម​ទម្លាក់​គ្រាប់បែក​ដែលជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ជាប្រចាំ​ដូចជា​ធម្មតា ហើយ​មិន​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​ណាមួយ​ឡើយ​”​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​កងទ័ពអាកាស​អាមេរិក​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​បេសកកម្ម​ដោយមាន​វត្ត​មាននៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​ធ្វើ​បន្តបន្ទាប់​មកនេះ ត្រូវបាន​គ្រោងទុកជាមុន​” ហើយ​មិន​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ណាមួយ​ទេ​៕ ដោយ៖ សុខា

​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-1B​ជាច្រើន​គ្រឿង​របស់​កងទ័ពអាកាស​អាមេរិក បាន​ហោះ​ពីលើ​ដែនអាកាស​កូរ៉េខាងត្បូង ជាមួយនឹង​កង​យន្តហោះ កូរ៉េខាងត្បូង និង​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍