យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​២​គ្រឿង​ហ្វឹកហាត់​ជាមួយ​កងទ័ព​អាកាសជ​ប៉ុន​នៅលើ​សមុទ្រ​ចិន​ខាងកើត​

274
ចែករម្លែក
  • 90
    Shares

​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52H Stratofortress ចំនួន​២​គ្រឿង​ជាមួយនឹង​កងទ័ពអាកាស​អាមេរិក​កាលពីពេល​ថ្មីៗ​នេះ​បាន​ហោះហើរ​ពីលើ​សមុទ្រ​ចិន​ខាងកើត​សម្រាប់​”​បេសកកម្ម​ហ្វឹកហាត់​រួមគ្នា​” ជាមួយ​កង​នាវា​អាមេរិក​និង​កងកម្លាំង​ស្វ័យការពារ​អាកាស​ជប៉ុន​។​

​សេចក្តីថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ​កងទ័ព​ជើង​អាកាស​ប៉ា​ស៊ី​ហ្វិ​ច​អាមេរិក​(PACAF) កាលពី​សប្តាហ៍​មុន បាន​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 ចំនួន​២​គ្រឿង​​បាន​ចេញដំណើរ​ពី​មូលដ្ឋាន​កងទ័ពអាកាស​Andersen​របស់​អាមេរិក​នៅ​កោះ​ហ្កាំនិងបាន​ហ្វឹកហាត់​ជាមួយនឹង​យន្ត​ហោះ​F-15C Eagles ច្រើន​គ្រឿង​ដែល​បាន​ហោះ​ទៅ​​កាន់​មូលដ្ឋាន​កងទ័ពអាកាស​Kadena នៅ​ប្រទេស​ជប៉ុន​។ បេសកកម្ម​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២០​ខែ​មីនា​។ ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ប្រតិបត្តិការ​នេះ​មិន​ត្រូវបាន​​ផ្តល់​នោះទេ​។​

​បេសកកម្ម​ហ្វឹកហាត់​និង​ល្បាត​ដែនទឹក​ដែលមាន​ជម្លោះ​នេះ មិន​ជា​ការភ្ញាក់ផ្អើល​អ្វី​នោះទេ​ដោយសារ​ការហ្វឹកហាត់​បែបនេះ​ត្រូវបាន​ធ្វើឡើង​ជា​ធម្មតា​ដោយ​កងទ័ព​អាមេរិក​។

​ការប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ទាំងនេះ​នៅក្នុង​តំបន់ បាន​បន្ត​អស់​រយៈពេល​ជាង​១០​ឆ្នាំ ជា​ផ្នែក​មួយ​នៃ​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​​គឺ​ជា​បេសកកម្ម​មួយ​ដែល រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា គឺជា​ការគាំទ្រ​សេរីភាព​និង​ការបើកចំហ​សមុទ្រ​ឥ​ណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច ។​

​កាលពីដើម​ខែ​នេះ យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 ចំនួន​២​គ្រឿង​របស់​អាមេរិក​នេះ​បាន​ហោះហើរ​ពីលើ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ពេលវេលា​ដាច់ដោយឡែក​ពីគ្នា​​សម្រាប់ បេសកកម្ម​ហ្វឹកហាត់​ជាធម្មតា​៕​ដោយ​៖​វាសនា​

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​B-52 ២​គ្រឿង​ហោះ​ហ្វឹកហាត់​ជាមួយ​កងទ័ព​អាកាសជ​ប៉ុន​នៅលើ​សមុទ្រ​ចិន​ខាងកើត​

#