យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52​របស់​អាមេរិក​ចុះចត​នៅ​ប្រទេស​កាតា​ចំពេល​មាន​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​

340
ចែករម្លែក

​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 របស់​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​បញ្ជូន​ទៅ​ឈូង​សមុទ្រ​ពែ​ក្ស​ដើម្បី​ទប់ទល់​ប្រឆាំង​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​នោះ បាន​ទៅ​ដល់​មូលដ្ឋាន​​កងទ័ពអាកាស​អាមេរិក​ធំ​មួយ​នៅ​ប្រទេស​កាតា​។​

​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​បញ្ជាការដ្ឋាន​កណ្តាល​នៃ​កងទ័ពអាកាស​អាមេរិក​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52H Stratofortress ចត​នៅ​មូលដ្ឋាន​កងទ័ពអាកាស​Al Udeid នៅ​ប្រទេស​កាតា កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ឧសភា​។​

​កងទ័ព​អាមេរិក​កាលពី​អតីតកាល​បានចាត់ទុក​វត្តមាន​របស់​ខ្លួន​នៅ​ឯ​មូលដ្ឋាន​អាកាស​Al Dhafra នៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​នៅ​មូលដ្ឋាន​កងទ័ពអាកាស​Al Udeid​នេះ ថា​ជា ” អាស៊ី​និរតី​” ។​

​យន្តហោះ​ទាំងនេះ​បាន​ហោះ​ចេញពី​មូលដ្ឋាន​កងទ័ពអាកាស​Barksdale នៅ​រដ្ឋ​Louisiana សហរដ្ឋអាមេរិក​។​

​កាលពី​ថ្ងៃអាទិត្យ សេត​វិមាន​បានប្រកាសថា​ខ្លួន​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​Abraham Lincoln និង​នាវាចម្បាំង​ព្រមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រឿង​ ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​ដើម្បី​ទប់ទល់​ប្រឆាំង​ការគំរាមកំហែង​របស់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52H Stratofortress របស់​អាមេរិក ចុះចត​នៅ​ពេលយប់​នៅ​មូលដ្ឋាន​កងទ័ពអាកាស​Al Udeid នៅ​កាតា​