យន្តហោះ​ធុន​ស្រាល​របស់​ខេត្ត​យូ​ន​ណាន​ទទួលជោគជ័យ​ក្នុងការ​ហោះហើរ​ជា​លើកដំបូង​

983
ចែករម្លែក

​ពេល​ថ្មីៗ​នេះ យន្តហោះ​ប្រភេទ DL-២L ដែល​សិក្សា​ស្រាវជ្រាវ និង ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា ហាវ​សៀង ក្រុង​មី​ឡឺ​ខេត្ត​យូ​ន​ណាន​បាន សាកល្បង​ហោះហើរ​ដោយ​ជោគជ័យ ជា​លើកដំបូង ។ នេះ​ជា​យន្តហោះ ធុន​ស្រាល ទី​១ ដែល​ផលិត​ដោយ​ខេត្ត​យូ​ន​ណាន ហើយ​បានបង្ហាញ​ពី​ការរីក​- ចម្រើន​លើ​វិស័យ​ផលិតកម្ម​អាកាសចរណ៍ របស់ ខេត្ត​យូ​ន​ណាន ។​

​តាម​ការ​ឧទ្ទេសនាម​បានឱ្យដឹងថា យន្តហោះ​ប្រភេទ ឌ​ឡ​-២​ឡ​នេះ​ជាយ​ន្ត ហោះ​ធុន​ស្រាល​ទី​១ ដែល​សិក្សា​ស្រាវ ជ្រាវ និង​ផលិត​ដោយ​សហគ្រាស​ឯកជន​នៅ​ភូមិភាគ​និរតី​ប្រទេស​ចិន ។ គួរ បញ្ជាក់ថា យន្តហោះ​ប្រភេទ​នេះ​ផលិត ដោយ​ស្របតាម​ស្តង់ដារ​អាកាសចរណ៍ ថ្មី​របស់​ប្រទេស​ចិន ហើយ​កាន់កាប់​កម្ម​- សិទ្ធិ​បញ្ញា​ទាំងស្រុង ដោយ​សហគ្រាស ចិន ។ យន្តហោះ​ប្រភេទ​នេះ​ធ្វើ​អំពី សម្ភារៈ​ចម្រុះ​ដែល​អាច​ហោះហើរ​ក្នុង ល្បឿន​២២០​គីឡូម៉ែត្រ​ក្នុង​ម៉ោង ។ យន្តហោះ​នេះ​អាច​ហោះ ហើរ​ក្នុង​លំហរ អាកាស ដែលមាន​កម្ពស់​ជា​អតិបរមា ៤.៥០០​ម៉ែត្រ និង​ហោះ​បាន​ចម្ងាយ ១.២០០​គីឡូម៉ែត្រ ។ ទម្ងន់​សរុប​ជា អតិបរមា​គឺ​៦០០​គីឡូក្រាម ។​

​យន្តហោះ​នេះ​អាច​ប្រើប្រាស់ សម្រាប់​បង្ហាត់​អ្នកបើក​យន្តហោះ​វាស់​ស្ទង់​ពីលើ​អាកាស​បណ្តេញ​សត្វ​ស្លាប ជុំវិញ ព្រលានយន្តហោះ​យាមល្បាត​ការពារ អគ្គិភ័យ និង​វាស់​ស្ទង់​ដែនដី​ជាដើម ។ តាម​ការ​ព្យា​រក​រណ៍ យន្តហោះ​ប្រភេទ នេះ​នឹងត្រូវ​ផ្សាយ​លក់​តាម​ទីផ្សារ ក្នុងតម្លៃ​ប្រហែល​១,២ លាន​យ័ន ៕

​យន្តហោះ​ប្រភេទ DL​-២​L ​កំពុងតែ​ត្រួតពិនិត្យ​មុនពេល​ហោះហើរ (​រូបថត​ពី អន​ឡាញ​)