យន្តហោះ​ធំ​បំផុត​ក្នុង​លោក​ធ្វើ​ការហោះ​សាកល្បង​(វីដេអូ)

777
ចែករម្លែក
  • 72
    Shares

​យន្តហោះ​ធំ​បំផុត​ក្នង​លោកStratolaunch​ដែល​មាន​តួ​២​និង​ម៉ាស៊ីន​Boeing 747ចំនួន​៦ បាន​ធ្វើ​ការហោះហើ​រសាក​ល្បង​ជា​លើកដំបូង​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​​លើ​វាល​ខ្សាច់​Mojave ។​

​វា​ត្រូវ​បាន​ផលិត​ឡើង​សំរាប់​ធ្វើដំណើរ​ចូល​ក្នុង​អវកាស និង​ទម្លាក់​រ៉ុក្កែត​មួយដើម្បី​ដាក់​ផ្កាយរណប​។វិធី​នេះទំនងជាមាន​ការបត់បែន​ជាង​ក្នុង​ការ​បញ្ជូន​ផ្កាយ​​រណប​តាមរយៈ​ការបាញ់​រ៉ុក្កែត​ត្រង់​ចេញពី​ដី​។​

​យន្តហោះ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​Scaled Composites​។​

​យន្តហោះ Stratolaunch​នេះ​ធំ​ដល់​ថ្នាក់​ស្លាប​របស់​វា​ធំ​ជាង​តារាង​បាល់ទាត់​(១១៧​ម៉ែត្រ​) ឬ​ធំ​ជាង​យន្តហោះ​Airbus A380​មួយដង​កន្លះ​។​

ក្នុងការ​ហោះ​សាកល្បង​កាលពី​ថ្ងៃ​សៅរ៍​ វាបានចំណាយពេលអស់​ពេល​២​ម៉ោង​កន្លះ ក្នុង​ល្បឿន​៣០៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​ឡើង​ដល់​កំពស់​៥.១៨២​ម៉ែត្រ​។​

Stratolaunch​ត្រូវបាន​ផលិតឡើង​ក្រោម​ការផ្តល់​ហិរញ្ញវត្ថុ​ពី​សហ​ស្ថាបនិក​ក្រុមហ៊ុន​Microsoft ដើម្បី​បង្កើត​ទីផ្សារ​បង្ហោះផ្កាយរណប​តូចៗ​៕​ដោយ​៖​វាសនា​

#