យន្តហោះ​បំបាំងកាយ T-50 ជំនា​ន់ទី ៥ របស់​រុស្ស៊ី បង្ហាញ​សមត្ថភាព​នៅ​ពិព័រណ៍ MAKS

1280
ចែករម្លែក
  • 132
    Shares

​យន្តហោះ​ចម្បាំង​បំបាំងកាយ​ជំនា​ន់ទី ៥ របស់​រុស្ស៊ី T-50 បានធ្វើ​តេស្ត​ហោះហើរ​លើកដំបូង​បាន​ជោគជ័យ​។ នេះ​បើតាម​សម្តី​មេបញ្ជាការ​កងទ័ពអាកាស លោក វី​កទ័រ បុ​ន​ដា​រ៉េវ​។​

​លោក​និយាយថា “​ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ការសាកល្បង​លើកទីមួយ​បានទទួល​ជោគជ័យ​នៅ​ពិព័រណ៍ MAKS លើ​យន្តហោះ​គំរូ​ប្រភេទ T-50″​។​

​លោក វី​កទ័រ បុ​ន​ដា​រ៉េវ បន្តថា “​ឥឡូវ​យើង​ងាក​មករក​ដំណាក់កាល​ទី​ពីរ​នៃ​ការសាកល្បង​វិញ​ម្តង​។ យើង​ថែមទាំង​ត្រូវបាន​ណែនាំ​ឱ្យ​ផលិត​យន្តហោះ​គំរូ​មួយចំនួន​ទៀតផង​”​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​ស្ពុ​ត​និក លោក ឌី​មេ​ទ្រី ដ្រូ​ស​ដិ​ន​កូ អ្នកជំនាញ​យោធា​នៅ​ទស្សនា​វ​ដ្តី Arsenal of the Motherland និយាយថា គាត់​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​សមត្ថភាព​យន្តហោះ​ចម្បាំង​បំបាំងកាយ T-50 PAK FA ដែល​បានបង្ហាញ​អំឡុង​ពិព័រណ៍ MAKS ២០១៧​។​

​លោក ឌី​មេ​ទ្រី ដ្រូ​ស​ដិ​ន​កូ បកស្រាយ​ថា យន្តហោះ T-50 ល្អ​ជាង​យន្តហោះ F-22 Raptor របស់​អាមេរិក ត្រង់ចំណុច​បច្ចេកវិជ្ជា​ទំនើប​និង​ថ្មីថ្មោង​ជាង​របស់​អាមេរិក ជាពិសេស​ប្រព័ន្ធ​ប្រសាទ​ថ្មី​របស់​យន្តហោះ​នេះ ដែល​ជួយ​ឱ្យ​វា​មាន​សុវត្ថិភាព​ក្នុងការ​បើកបរ​ជាង​យន្តហោះ​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ T-50 របស់​រុស្ស៊ី