យន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ដ៏ធំបំផុតនៅលើពិភពលោកបានធ្វើបេសកកម្មហោះហើរលើកដំបូងរបស់ខ្លួននៅសប្តាហ៍នេះ ក្នុងកងទ័ពប្រជាជនចិន។
កាលពីថ្ងៃអង្គារទី៨ឧសភាអ្នកនាំពាក្យរបស់កងទ័ពអាកាសរំដោះប្រជាជនចិនបានប្រកាសថាយន្តហោះចម្បាំងធុន Y-20 ថ្មីរបស់ចិនបានធ្វើការហ្វឹកហ្វឺនហោះហើរជាមួយនឹងទាហានលោតឆត្រយោង។ អ្នកនាំពាក្យកងទ័ពចិន លោក Shen Jinke មិនបានបញ្ជាក់ថាតើនៅពេលណា ការហោះហើរលើកដំបូងនេះ បានធ្វើឡើងនោះទេ។ នេះបើយោងតាមកាសែតចិន Global Times ។
Watch: China’s #Y20 heavy transport aircraft conducts its first airborne and air delivery training, marking a leap in the air force’s strategic delivery and long-distance airborne combat abilities pic.twitter.com/z0CyL1HRTT
— People’s Daily,China (@PDChina) May 8, 2018
ប៉ុន្តែការប្រកាសនេះក៏ស្របគ្នាផងដែរជាមួយនឹងរូបភាពនិងវីដេអូដែលលេចឡើងនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីយន្តហោះថ្មីដ៏ធំនេះ។រូបថតមួយចំនួនដែល ត្រូវបានបង្ហោះនៅលើបណ្តាញសារព័ត៌មានចិនមួយចំនួន ដូចជាសារព័ត៌មានស៊ីនហួ ក៏បង្ហាញរូបភាពដែល គ្មានកាលបរិច្ឆេទផងដែរ ។
អ្នកនាំពាក្យរូបនេះត្រូវបានដកស្រង់សម្តីដោយភ្នាក់ងារព័ត៌មានស៊ីនហួរថា”សមត្ថភាពជាយុទ្ធសាស្ត្ររបស់កងទ័ពអាកាសរបស់ចិនគឺសមស្របទៅនឹងផលប្រយោជន៍ជាតិដែលរីកចម្រើនឥតឈប់ឈរ ដូច្នេះ វាអាចអនុវត្តបេសកកម្មយោធាចម្រុះ ” ។
យោងតាមសារព័ត៌មានPopular Mechanics បានឱ្យដឹងថា យន្តហោះ Y-20 នេះ គឺធំជាងយន្តហោះ Ilyushin Il-76 របស់រុស្ស៊ី បន្តិច ប៉ុន្តែយន្ដហោះ C-17 របស់អាមេរិកមានទំហំធំជាង យន្តហោះ Y-20 របស់ចិននេះ ៕ដោយ៖សុខា/sn
យន្តហោះដឹកជញ្ជូនយោធា Y-20 ដ៏ធំបំផុត របស់ចិននេះ