យន្តហោះ​យោធា​វៀតណាម បុក​ជញ្ជាំង​របង​មូលដ្ឋាន​ទ័ពអាកាស​នៅពេល​ចុះចត​

181
ចែករម្លែក

​យន្តហោះ​ចម្បាំង​Sukhoi Su-22M4 មួយ​នៃ​កងទ័ពអាកាស​វៀតណាម បាន​បុក​ជញ្ជាំង​របង​ខណៈដែល​ចុះចត​នៅ​មូលដ្ឋាន​កងទ័ពអាកាស​មួយ​នៅ​ខេត្ត​Yen Bai ប្រទេស​​វៀតណាម​ប៉ុន្តែ អ្នកបើកបរ​យន្តហោះ​នេះ​មិន​បាន​រងរបួស​ទេ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​២៣​មេសា​។​

​លោក Phan Trung Hai អ្នកបើកបរ​យន្តហោះ​នេះ បាន​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក​Sukhoi Su-22M4 នេះ ក្នុងពេល​ហ្វឹកហាត់ នៅ​មុន​ពេល​វា​បាន​មាន​បញ្ហា​នេះ​។​

​ខណៈ​ដែល​ព្យាយាម​ចុះចត​នោះ អ្នកបើក​យន្តហោះ​នេះ​បាន​រាយការណ៍​ថា​មិន​អាច​ដំណើរការ​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន​ចុះចត​(​ហ្គែ​ល្បឿន​) ហើយ​បាន​ស្នើការ​អនុញ្ញត​បន្ទាបរ​យៈ​​កំពស់​ទម្លាក់​កង់​ចុះ​។​តែ​ដោយ​ការចុះ​ចត​ដោយ​ជោគជ័យ​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន​ចុះចត​ដំណើរការ​ឡើងវិញ​នោះ​លោក Phan Trung Hai​បាន​បើក​យន្តហោះ​នេះរ​ត់​​នៅ​ផ្លូវ ហើយ​ដំណើរការ​ឆត្រ​របស់​យន្តហោះ​នេះ​ដើម្បី​ទប់​បន្ថយល្បឿន​យន្តហោះ ប៉ុន្តែ​ដោយសារ​ល្បឿន​នៅតែ​លឿន​ខ្លាំង​នោះ​ឆត្រ​បន្ថយល្បឿន​យន្តហោះ​នេះ បានរ​ហែក​ហើយ​​យន្តហោះ​បាន​ជ្រុល​ទៅ​ហួស​ចុង​ផ្លូវ​ហើយ​បាន​បុក​ចូល​ជញ្ជាំង​របង​។​

​ក្រសួង​ការពារជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ” អ្នកបើក​យន្តហោះ​នេះ​មាន​សុវត្ថិភាព ហើយ​យន្តហោះ​នេះ បាន​ខូចខាត​តិចតួច​”៕ដោយ៖សុខា/sn

យន្តហោះ​ទម្លាក់​គ្រាប់បែក Sukhoi Su-22M4 ជ្រុល​បុក​ជញ្ជាំង​របង​ក្នុងពេល​ហ្វឹកហាត់ នៅ​ខេត្ត​Yen Bai ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​អង្គារ