យន្តហោះ​យោធា​អាម៉េរិក​ធ្លាក់​នៅ​តំបន់​របស់​ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

171
ចែករម្លែក

​មន្ទីរ​បញ្ច​កោណ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មករា​ថា​យន្តហោះ​យោធា​អាម៉េរិក​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​​ជា​កន្លែង​ដែល​មាន​វត្តមាន​ក្រុម​តា​លី​បង់​។​ប៉ុន្តែ​មន្ទីរ​បញ្ច​កោ​ណ បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា វា​ត្រូវ​បាន​បាញ់​ទម្លាក់​។​

​អ្នកនាំពាក្យ​កងទ័ព​អាម៉េរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន លោក​សុន​នី ឡេក​ហ្គេត​បានបញ្ជាក់​នៅក្នុងសេច​ក្តី​ថ្លែងការណ៍​មួយថា​យន្ដហោះ​នេះ​គឺ​ជា​យន្តហោះ​ទម្លាក់​គ្រាប់​​បែក​អាម៉េរិក E-11A ដែល​ជា​ប្រភេទ​យន្តហោះ​សម្រាប់​ការប្រើប្រាស់​របស់​យោធា​ក្នុង​តំបន់​នោះ​។​

​លោក​បាន​និយាយថា “​ខណៈពេល​ដែល​មូលហេតុ​នៃ​ការធ្លាក់ យន្តហោះ​នេះ​កំពុងស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេត​នោះ មិន​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា​ការធ្លាក់​​នេះ​បណ្តាលមកពី​ការបាញ់​របស់​សត្រូវ​ទេ​” ។​

​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​អំពី​ការស្លាប់​និង​របួស​ក្នុង​ការធ្លាក់​យន្តហោះ​នោះ​ទេ​។​

​កាលពី​ពេលមុន​នេះ​អ្នកនាំពាក្យ​តា​លី​បង់​បាន​និយាយថា​យន្ដហោះ​នេះ​បាន​ធ្លាក់​ហើយ​គ្មាន​អ្នក​នៅ​រស់​ទេ​ប៉ុន្តែ​សេចក្តីថ្លែងការណ៍​មួយ​ផ្សេង​ទៀត​របស់​ក្រុម​​ឧទ្ទាម​នេះ​បាន​និយាយថា​ពួកគេ​បាន​បាញ់​ទម្លាក់​យន្តហោះ​នេះ​។​

​អ្នកនាំពាក្យ​តា​លី​បង់ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា យន្តហោះ​មួយ​គ្រឿង​របស់​អាមេរិក​បាន​ធ្លាក់​នៅ​ខេត្ត Ghazni​ដោយ​បន្ថែម​ថា សមាជិក​​អាកាសយានិក​នៅលើ​យន្តហោះ​នោះ បាន​ស្លាប់​ទាំងអស់​៕​ប្រែ​សម្រួល​៖​សុខា​/sn

យន្តហោះ​ទម្លាក់​គ្រាប់បែក E-11A បាន​ធ្លាក់​នៅ​តំបន់​សាដូ​ហ្សៃ ជិត​ក្រុង​ហ្សា​ន់​ហ្ស៊ី ក្នុង​ខេត្ត​ហ្កាសនី​