យន្តហោះប្រដេញរុស្ស៊ីត្រូវថតបានក្នុងពេលបង្ខំអោយយន្តហោះ F-15របស់អាមេរិកមួយគ្រឿងបើកងាកដូរផ្លូវដោយសារតែការហោះចូលទៅកៀកដ៏គ្រោះថ្នាក់។
ក្នុងរូបភាពដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គមរុស្ស៊ី យន្តហោះSu-27 បានហោះចូលទៅជិតផ្នែកខាងឆ្វេងនៃយន្តហោះF-15។យន្តហោះផលិតនៅអាមេរិកនេះគ្មានជំរើសអ្វីក្រៅតែពីងាកចេញខណៈយន្តហោះរុស្ស៊ីនៅចម្ងាយតែប៉ុន្មានម៉ែត្រទៀតនឹងបុក។
ក្រសួងការពារជាតិអាមេរិកបាននិយាយថា យន្តហោះរុស្ស៊ីបានហោះចូលមកកៀកដ៏គ្រោះថ្នាក់ជិតយន្តហោះមួយក្នុងចំណោមយន្តហោះជាច្រើនរបស់ខ្លួនដែលហោះលើសមុទ្រខ្មៅកាលពីថ្ងៃចន្ទ។យន្តហោះផលិតនៅអាមេរិកនេះគ្មានជំរើសណាក្រៅពីបើកងាកចេញពីផ្លូវដើមរបស់ខ្លួនដើម្បីកុំអោយបុកទង្គិច។
យន្តហោះ Su-27ហោះជិតយន្តហោះF-15និងហោះកាត់ពីមុខដ៏គ្រោះថ្នាក់
ក្រសួងការពារជាតិអាមេរិកអះអាងថា យន្តហោះរុស្ស៊ីហោះស្ទាក់ស្កាត់យន្តហោះល្បាតនៃកងទ័ពជើងទឹកអាមេរិកនៅក្នុងដែនអាកាសអន្តរជាតិ និងនៅចម្ងាយតែប៉ុន្មានម៉ែត្រទៀតនឹងបុកគ្នា៕ដោយ:វាសនា