យន្តហោះ​អាមេរិក​ច្រើន​គ្រឿង​ទម្លាក់​គ្រាប់បែក​បំផ្លាញ​កន្លែង​ផលិត​គ្រឿងញៀន​របស់​ក្រុម​តា​លី​បង់​

1812
ចែករម្លែក

​កងទ័ព​អាមេរិក​បានបង្ហាញ​វីដេអូ​ថ្មី​អំពី​ការប្រឆាំង​គ្រឿងញៀន​របស់​ពួក​តា​លី​បង់​។ វីដេអូ​ថ្មី​២​នេះ​បង្ហាញ យន្តហោះ A-10 ច្រើន​​គ្រឿង​របស់​អាមេរិក ទម្លាក់​គ្រាប់បែក​ដើម្បី​បំផ្លាញ​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​ខេត្ដ Helmand នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​យន្តហោះ​ច្រើនឡើង​ដើម្បី​ប្រយុទ្ធប្រឆាំង​ពួក​តា​លី​បង់​​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​នោះ សហរដ្ឋអាមេរិក​បាន​ប៉ាន់ប្រមាណ​ថា​ខ្លួន​បាន​បំផ្លាញ​គ្រឿងញៀន​ដែល​គិត​ជា​លុយ​ជិត​៨០​លាន​ដុល្លារ ហើយ​​បាន​ទប់ស្កាត់​ប្រាក់ចំណូល​របស់​ពួក​តា​លី​បង់​ចំនួន​ជាង​១៦​លាន​ដុល្លារ ។

​យន្តហោះ​ចម្បាំង​B-52 Stratofortresses និង​យន្តហោះ​ចម្បាំង​F-22 Raptors ច្រើន​គ្រឿង​របស់​អាមេរិក បាន​ចូលរួម​យុទ្ធនាការ​​ទម្លាក់​គ្រាប់បែក​នេះ ចាប់តាំងពី លោក ដូ​ណា​ល់ ត្រាំ​ង បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​យន្តហោះ​ច្រើន​គ្រឿង​ដើម្បី​ប្រយុទ្ធប្រឆាំង​ពួក​តា​លី​បង់​​។ ចាប់តាំងពី​ខែ​វិច្ចិកា​ដល់​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៧​មក កងទ័ព​អាមេរិក​បាន​បំផ្លាញ​រោងចក្រ​ផលិត​គ្រឿងញៀន​ចំនួន​២៥៕ដោយ៖សុខា

​យន្តហោះ A-10 ច្រើន​គ្រឿង​របស់​អាមេរិក ទម្លាក់​គ្រាប់បែក​ដើម្បី​បំផ្លាញ​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​ខេត្ដ Helmand​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​