យន្តហោះ​អាល់​ហ្សេ​រី​ធ្លាក់​សម្លាប់​មនុស្ស​ទាំង​២០០​នាក់​នៅក្នុង​យន្តហោះ​

580

មនុស្ស យ៉ាង ហោច ណាស់ មនុស្ស ២០០ នាក់ បាន ស្លាប់ ដោយសារ ធ្លាក់ យន្តហោះ យោធា អាល់ ហ្សេ រី មួយ នេះ បើ តាម ការផ្សាយ របស់ សារព័ត៌មាន Asharq AL-awsat កាលពី ថ្ងៃ ពុធ ទី ១១ មេសា ។

គ្រោះថ្នាក់ នេះ បាន កើត ឡើង នៅ ម៉ោង ៨ ព្រឹក នៅពេល យន្តហោះ ធុន Il-76 ឬ Il-78 បាន ធ្លាក់ ជិត អាកាសយានដ្ឋាន នៅ ក្រុង ប្លី ដា របស់ អាល់ ហ្សេ រី ។

បើ តាម សារព័ត៌មាន Dia Algerie អាជ្ញាធរ មូលដ្ឋាន បាន បញ្ជូន សមាជិក កង ការពារ ស៊ីវិល ចំនួន ១៣០ នាក់ រថយន្ត ពេទ្យ ១៤ និង ឡានធំ ចំនួន ១០ ទៅ ជម្លៀស អ្នករងរបួស ពី កន្លែង កើ ហេតុ ៕

រូបបង្ហោះក្នុងបណ្តាញសង្គមបង្ហាញទិដ្ឋភាពយន្តហោះធ្លាក់ តែស្លាប់ប៉ុន្មាន របួសប៉ុន្មាននៅមិនទាន់ដឹងច្បាស់នៅឡើយទេ