យន្តហោះ​ឥណ្ឌូនេស៊ី ដឹក​មនុស្ស​១៨៨​នាក់​ធ្លាក់​ចូលក្នុង​សមុទ្រ​

2986
ចែករម្លែក

ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី និយាយថា យន្តហោះដឹកអ្នកដំណើរនៃក្រុមហ៊ុនអាកាសចរណ៍Lion Airមួយបានធ្លាក់ចូលក្នុងសមុទ្រក្រោយពីវាចេញដំណើរពីក្រុងហ្សាការតាទៅកាន់កោះស៊ូម៉ាត្រាបានបន្តិចកាលពីព្រឹកថ្ងៃចន្ទទី២៩តុលា។

យន្តហោះនេះដឹកអ្នកដំណើរនិងបុគ្គលិកយន្តហោះសរុប១៨៨នាក់។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារលោក ស៊ូតូប៉ូ ពឺវ៉ូ នូហ្រ្គោហូ បានបង្ហោះរូបភាពនៃកំទេចកំទីយន្តហោះលើបណ្តាញសង្គម រួមមានទូរស័ព្ទចល័ត សៀវភៅ ថង់អីវ៉ាន់និងផ្នែកនៃតួយន្តហោះដែលប្រមូលដោយបុគ្គលិកជួយសង្រ្គោះនិងស្វែងរកចេញពីសមុទ្រ។

លោកបាននិយាយថា យន្តហោះនេះដឹកអ្នកដំណើរ១៨១នាក់ រួមមានកូនក្មេងម្នាក់និងទារក២នាក់ ព្រមទាំងសមាជិកនាវិកយន្តហោះ៧នាក់។

ទូរទស្សន៍ឥណ្ឌូនេស៊ី បង្ហាញរូបប្រេងនិងកំទេចកំទីអណ្តែតលើទឹក៕ដោយ៖វាសនា

រូបឯកសារបង្ហាញយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍Lion Air នៅអាកាសយានដ្ឋានអន្តរជាតិនៅក្រុងស៊ូរ៉ាបាយ៉ា

កំទេចយន្តហោះត្រូវបានស្រង់ពីសមុទ្រ