យន្តហោះ Air Force One ដឹក​ប្រធានាធិបតី​អាម៉េរិក ត្រូវ​រន្ទះបាញ់​

268
ចែករម្លែក

ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​យន្តហោះ​ដឹក​ប្រធានាធិបតី​អាម៉េរិក Air Force One ត្រូវ​រន្ទះបាញ់​ដូច​បានបង្ហាញ​ក្នុង​រូបភាព​នេះ​។​សម្រាប់​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ សូម្បីតែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​បង្ហោះ​ចែករំលែក​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែរ​។

​លោក ស្ទី​វ ប្រះ (Steve Brusk) ផលិតករ​ព័ត៌មាន​នយោបាយ​ប្រចាំ​ទូរទស្សន៍ CNN ជា​អ្នក​បង្ហោះ​រូបថត​នេះ​មុនគេ​។ លោក​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ​ដោយ​សរសេរថា “​លោក​ប្រធានាធិបតី ត្រាំ ត្រូវ​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​រងគ្រោះ​ដោយសារ​ព្យុះ Hurricane Dorian នៅក្នុង​ក្រុង​ហ្វេ​អេ​ត​វី​ល (Fayetteville) រដ្ឋ​ខា​រ៉ូ​ឡាយ​ណា ខាងជើង (North Carolina)​។ នេះ​ជា​រន្ទះបាញ់​ពីក្រោយ​យន្តហោះ Air Force One ក្រោយ​លោក ត្រាំ ទៅដល់​បាន​បន្តិច​”​។
​​
ក្រោយមក ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​រូបនេះ​ម្ដងទៀត​ដោយ​សរសេរថា “​អស្ចារ្យ​”​។
សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ​ខា​រ៉ូ​ឡាយ​ណា ខាងជើង ៣ ថ្ងៃ​បន្ទាប់ពី​ព្យុះកំបុតត្បូង​ដ៏​កំណាច​ដែល​បាន​បង្កឱ្យមាន​បំណាក់​ដី​៕ ​ប្រែ​សម្រួលៈ​ខុម​