យប់​ចាប់​ក្រុមចោរឆក់​ទូរស័ព្ទ​បាន​៤​នាក់​ព្រឹក​ឡើង​ចាប់​បក្ខពួក​បាន​៤​នាក់​ទៀត​

477
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ក្រុម​ជនសង្ស័យ​ឆក់ លួច ទូរស័ព្ទ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ប៉ុស្តិ៍​រដ្ឋបាល តាម​បង្ក្រាប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​។ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់ យក​ទូរស័ព្ទដៃ ពី​ម្ចាស់​ផ្ទះសំណាក់ ផៃ សុខ​ខុម នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ កាលពី​វេលា​ម៉ោង​២​អធ្រាត្រ ចូល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។

​តាម​ចាប់បាន​ជនសង្ស័យ​បាន​៤​នាក់ នៅផ្ទះ​សំណាក់​ឋានសួគ៌ នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ នាំទៅ​សាកសួរ​រហូតដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​ក្ម្រ​ចោរឆក់​បាន​៤​នាក់​បន្ថែមទៀត នៅផ្ទះ​ហ្គេម ផ្លូវ​QMI​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ។​

​ជនសង្ស័យ​៤​នាក់​ចាប់ខ្លួនបាន​ពី​ពេលយប់ ទី​១ ឈ្មោះ បុល សុខ​ជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ទី​២ ឈ្មោះ ស្រេ​ន ស្រេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ទី​៣ ឈ្មោះ ថន មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ទី​៤ ឈ្មោះ សម្បត្តិ បូ​រិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។​លុះដល់​រសៀល​ថ្ងៃទី​៣១ ខែធ្នូ នេះ​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍​កា​កាប​១ ប៉ុស្តិ៍​ចោមចៅ​៣ ស្រាវជ្រាវ​តាម​ចាប់​ខ្លះ​ន​បក្ខពួក​បាន​៤​នាក់​ទៀត​។​

ទី​១ ឈ្មោះ កែវ វណ្ណៈ ហៅ ប៉ាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ទី​២ ឈ្មោះ គឹម ណា​វុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទី​៣ ឈ្មោះ អាន វិ​សារ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៤ ឈ្មោះ សំ ម៉ាប់ ២២ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ។​ជនសង្ស័យ​ជា​ក្រុម​ឆក់ ទ្រព្យសម្បត្តិ​ពលរដ្ឋ​តាម​ដងផ្លូវ សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​ទាំង​២​លើក បាន​៨​នាក់ ត្រូវបាន​នាំខ្លួន​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ ៕S/​