យប់​នេះ ទ​ទក និង​ស្ថានីយ៍ទូរទស្សន៍​ឯកជន​មួយចំនួន​ផ្សាយ​ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​ពិត​ស្តីពី​«​ដំណើរ​ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ​»

228

(​ភ្នំពេញ​)៖​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាបជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ជ្រាបថា នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​នៅក្នុង​ប្រទេស​កម្ពុជា ស្ថានីយ៍ទូរទស្សន៍​ឯកជន​មួយចំនួន​នឹងធ្វើ​ការផ្សាយ​បន្ត​ផ្ទា​ល់ពី​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា នូវ​ភាពយន្ត​ឯកសារ​ដ៏​មាន​សារៈ​សំខាន់បំផុត និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ ក្រោម​ចំណងជើង​ថា “​ដំណើរ​ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ ” ៕​