យល់ដឹង​អំពី​ច្បាប់ ហើយ​ត្រូវ​អនុត្ត​ជាប្រចាំ ទើប​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរ​មាន​ប្រសិទ្ធភាព​

974
ចែករម្លែក

ដោយ​: បូកគោ / កំពត​: មន្ត្រី​ផ្នែក​ផ្សព្វផ្សាយ​ច្បាប់​បាន​បញ្ជាក់ថា​ការយល់​ជ្រាប​អំពី​ច្បាប់​ជា​រឿង​សំខាន់ តែ​ការយក​ចំណេះដឹង​ទៅ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ទើប​ជា​កត្តាចាំបាច់​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​កម្ពុជា​។​

​នា​ពិធី​បិទ​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក កាលពី​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​ហ៊ុន សែន​ត្រ​សេក​កោង​ស្ថិតក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត លោក​ខៀវ គឹម​ហេង អគ្គនាយករង អ​គ្ក​នាយកដ្ឋាន​ផ្សព្វផ្សាយ​ច្បាប់ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​បានបញ្ជាក់​ថា ការយល់​ជ្រួតជ្រាប​អំពី​ច្បាប់​ជា​រឿង​សំខាន់ តែ​ការយក​ចំណេះដឹង​ទៅ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ទើប​ជា​កត្តាចាំបាច់​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​កម្ពុជា​។ ​រាជរដ្ឋាភិបាល​មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​កាត់បន្ថយ​ករ​ណី​គ្រោះថ្នាក់​ចរាចរ​មក​នៅ​កម្រិត​អប្បបរមា​។ ទន្ទឹមនឹង​ក្តី​ព្រួយបារម្ភ​នេះ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ដែលជា​សេនាធិការ​រប​សល​រាជរដ្ឋាភិបាល​តែង​ធ្វើការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​យកទៅអនុវត្ត​។ ​

លោក​អគ្គនាយករង​បាន​បន្តថា ជាការ​កត់សម្គាល់ ក្នុងចំណោម​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំងឡាយ​ដែល​បាន​កើតឡើង​កន្លងមក ភាគច្រើន​ផ្តើមឡើង​ដោយ​កត្តា​មនុស្ស​។ ដូច្នេះ បើ​អ្នកបញ្ជា​យានយន្ត​ត្រឹមតែ​យល់​ជ្រួតជ្រាប ឬ​មានចំណេះដឹង​ទាក់ទិន​នឹង​ច្បាប់​នោះ​មិនទាន់​គ្រប់​គ្រាប់​នៅឡើយ​ទេ ពោលគឺ​អ្នកបញ្ជា​យានយន្ត ក៏ដូចជា​អ្នកប្រើប្រាស់​ផ្លូវ​ធ្វើដំណើរ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ជាប្រចាំ​ទើប​ការរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់ និង​បញ្ចៀស​ក្តី​អន្តរាយ​លើ​ដងផ្លូវ​មាន​ប្រសិទ្ធភាព​៕ ល​