យស់ ព្រីម វរសេនីយឯក​

1495
ចែករម្លែក
  • 56
    Shares

ដោយៈ​រូបថត និង​អត្ថបទ​ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញៈ​ឈ្មោះ ចាប ស៊ីថា ត្រូវជា​ប្រពន្ធ​របស់ យស់ ព្រីម បាន​និយាយ​រៀបរាប់​ប្រាប់ថា​គាត់​ឆ្លើយថា ទេ​គាត់​ជា​អ្នកស្នេហាជាតិ​ម្នាក់​ប្រសិនបើ​គាត់​ចាក​ចេញទៅ​គាត់​មាន​អារម្មណ៍​ថា​ក្បត់​ប្រទេស​របស់គាត់​។​ប៉ុន្តែ​គាត់​បាន​​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​អាច​ទៅ​ម្នាក់ឯង​បាន​។​ខ្ញុំ​មិនអាច​ចាកចោល​គាត់​បានទេ​។​ដូច្នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ស្នាក់​នៅ​ក្នុង​​​ក្រុងភ្នំពេញ​ជាមួយ​គាត់​និង​កូនៗ​របស់​យើង​ទាំង​ប្រាំ​បីនាក់​។​

យស់ ព្រីម វរសេនីយឯក​

​នៅ​ឆ្នាំ​១៩៧៥​យើង​ត្រូវបាន​ជម្លៀស​ទៅ​ខេត្តកណ្តាល​។​ខ្ញុំ​ចង់​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​របស់​ប្តី​ខ្ញុំ​នៅក្នុង​ខេត្តស្វាយរៀង​ប៉ុន្តែ​មាន​ប្រជាជន​ច្រើនពេក​កំពុងធ្វើដំណើរ​តាម​ទិសដៅ​នោះ​។​នៅពេលដែល​អង្គការ​សួរ​អំពី​ជីវប្រវត្តិ​របស់​យើង ខ្ញុំ​បាន​កុហក​និង​ប្រាប់ថា ប្តី​របស់ខ្ញុំ​ជា​អ្នកលក់ដូរ​។​

​អង្គការ​បាន​ឲ្យ​យើង​ដាំ​បន្លែ​និង​ធ្វើស្រែ​។ រាល់​ព្រឹក​ខ្ញុំ​បាន​រែក​ទឹក​៨០​ធុង​ស្រោច​ដំណាំ​។ ព្រីម ធ្វើស្រែ លើក​ទំនប់​និង​រែក​ដី ខណ​:​ដែល​កូនៗ​របស់​យើង​ត្រូវ​បញ្ចូល​ក្នុង​កងចល័ត​។​

​នៅវេលា​យប់​មួយ​ម៉ោង​ប្រហែល​៩​កម្មាភិបាល​ខ្មែរក្រហម​បាន​និយាយថា​ប្តី​របស់ខ្ញុំ​ត្រូវ​ទៅ​រៀនសូត្រ និង​សន្យាថា​គាត់​នឹង​ត្រឡប់មកវិញ​បន្ទាប់ពី​រៀន​ចប់​។ កម្មាភិបាល​ដែល​យកប្តី​ខ្ញុំ​ទៅនោះ​ឈ្មោះ ខា ឡុ​ក បាន​និយាយថា ”​កុំ​បារម្ភ​អី អង្គការ​ចង់​ជួប​គាត់​នៅផ្ទះ​របស់​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ភី ។​វា​មិន យូរ​ទេ​”​។​ខ្ញុំ​បាន​រង់ចាំ​ព្រីម​ប៉ុន្តែ​គាត់​មិន​ត្រឡប់មកវិញ​ឡើយ​។​បន្ទាប់មក​ភី​និយាយថា​“​កុំ​រង់ចាំ​គាត់​អី​។​សូម​ប្រយ័ត្នប្រយែង​នៅពេលដែល​អ្នក​និយាយស្តី​បើ​មិន​អញ្ចឹងទេ​គ្រួសារ​របស់​ឯង​នឹងត្រូវ​បញ្ជូនទៅ​សម្លាប់​។ ខ្ញុំ​ប្រាប់​ឯង​ដូច្នេះ ពីព្រោះ​អី​ប្តី​របស់​ឯង​មាន​ជីវប្រវត្តិ​មិនល្អ​”​។​

​ពីរ​ខែ​ក្រោយមក​អង្គការ​បានស្នើ​ខ្ញុំ​និង​គ្រួសារ​របស់ខ្ញុំ​ផ្លាស់​ទីលំនៅ​ទៅ​ទីក្រុង​ភ្នំពេញ​។​ប៉ុន្តែ​អង្គការ​បានដាក់​យើង​​ក្នុង​រទេះភ្លើង​ទៅ​ខេត្តបាត់ដំបង​វិញ និង​ឲ្យ​យើង​រស់នៅក្នុង​ខ្ទម​រយីក​រយាក​មួយ​។ បន្ទាប់មក​អង្គការ​បាន​ចាប់ផ្តើម​បំបែក​គ្រួសារ​របស់ខ្ញុំ​។​កូនស្រី​របស់ខ្ញុំ​អាយុ​៦​ឆ្នាំ​តែមួយគត់​អាច​រស់នៅ​ជាមួយ​ខ្ញុំ​។ កូនៗ​របស់ខ្ញុំ​ផ្សេង​ទៀត​ត្រូវបាន​បញ្ជូនទៅ​លើក​ទំនប់ និង​ជីក​ស្រះ នៅ​ឆ្ងាយ​ពី​ផ្ទះ ៤០​គីឡូម៉ែត្រ​។​

​កូនប្រុស​របស់ខ្ញុំ​អាយុ​១៧​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​និង​ការអត់ឃ្លាន​។​វា​សម្រាក​ក្នុង​មន្ទីរពេទ្យ​តែម្នាក់ឯង មុនពេល​ខ្ញុំ​ទៅដល់​មើ​យ​ថែទាំ​វា​។ វា​បាន​ស្លាប់​នៅ​យប់​បន្ទាប់ ក្រោយពី​ខ្ញុំ​ទៅដល់​។​វា​បាន និយាយថា​“​ម៉ាក់​ខ្ញុំ​ឃ្លាន​ខ្លាំងណាស់​។​ជីវិត​របស់ខ្ញុំ​ពេលនេះ​វា​ពិបាក​ខ្លាំង​ជាង​សត្វ​ធាតុ​ទៅទៀត​។ ខ្ញុំ​ចង់​ស្លាប់​ហើយ​និង​អាច​កើត​ម្តងទៀត​។​ជីវិត​អី​ក៏​វេទនា​ម្ល៉េះ​?”​បន្ទាប់មក​កូនប្រុសរ​បស់​ខ្ញុំ​បួន​នាក់ និង​កូនស្រី​ច្បង​បាន​ស្លាប់​។ កូន​ខ្ញុំ​ស្លាប់​បន្ត​គ្នា​ក្នុង​រយៈពេល​ពី​បួន​ទៅ​ដប់​ថ្ងៃ​។

​កូន​ខ្លះ​ស្លាប់​ដោយសារ​ជម្ងឺ​កូន​ខ្លះទៀត​ត្រូវបាន​គេ​សម្លាប់​។​កូនស្រី​ច្បង​បង្អស់​របស់ខ្ញុំ​បាន​រៀបការ​ជាមួយ​ចៅហ្វាយខេត្ត​។​អង្គការ​បាន​យក​វា​ជាមួយ​ប្តី​និង​កូនៗ​ពីរ​នាក់​ទៀត​ចេញទៅ​។​ចាប់ពីពេលនោះ​មក យើង​មិនដែល ឃើញ​ពួកវា​ទៀត​ទេ​។​

​បន្ទាប់ពី​នោះមក ស៊ុម គណ​:​ភូមិ​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ប្រគល់​ទ្រព្យសម្បត្តិ​ដែល​កម្ម​សិទ្ឋិ​ទាំងអស់​របស់ខ្ញុំ​។ គាត់​និយាយថា​ខ្ញុំ​មិនមែនជា​ពលរដ្ឋ​កម្ពុជា​សាមញ្ញ​ទេ​។​យ៉ាងហោចណាស់​ខ្ញុំ​ជា​អ្នក​ដែលមាន​ឋាន​:​ខ្ពស់​និង​មាន​ងារ​ជា​“​លោកស្រី​”​ឬ​“​លោកជំទាវ​”​។​ខ្ញុំ​ប្រហែលជា​ភរិយា​របស់​អ្នកជំនួញ​ហើយ​ខ្ញុំ​ពិតណាស់​ជា​ចៅហ្វាយ​ស្រី​។ ស៊ុម បាន​បញ្ជា​ខ្ញុំ​ឲ្យ​យក​លាមក​ចេញពី​បង្គន់​។ វា​គួរ​ឲ្យ​ខ្ពើមរអើម​ណាស់ ដែល​ពេលខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​វិលមុខ​ខ្យល់​ចាប់​។​ប្រជាជន​ថ្មី​តែងតែ​ជួយ​ខ្ញុំ​នៅពេលដែល​ហេតុការណ៍​នេះ​បានកើត​ឡើង​។ អ្នក​ទាំង​នោះបាន​និយាយថា កម្មាភិបាល​ឲ្យ​ខ្ញុំ​ធ្វើ​ការងារ​នេះ ដោយ​សង្ឃឹមថា ខ្ញុំ​នឹង​ឆាប់​ស្លាប់​។​

​នៅពេលដែល​វៀតណាម​បាន​ចូលមក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩​ខ្ញុំ​បានសម្រេច​ចិត្ត​ដើរ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ជាមួយ​កូនៗ​។​ទៅដល់​ទីក្រុង​ខ្ញុំ​បានរស់នៅ​ជាមួយ​សាច់ញាតិ​និង​ខិតខំ​ធ្វើការ​ទាំងថ្ងៃទាំងយប់ ដូច្នេះហើយ កូនៗ​របស់ខ្ញុំ​បាន​រៀនសូត្រ​។ គ្មានអ្វី​សំខាន់​ជាង​ទទួលបាន​ការរៀនសូត្រ​ឡើយ​។​

​ខ្ញុំ​មានសំណាង​ណាស់​ដែល​នៅសល់​សមាជិកគ្រួសារ​ខ្លះ​បន្ទាប់ពី​ឆ្នាំ​១៩៧៩​។​នៅ​ទីបញ្ចប់​របស់​របប​ខ្មែរ​ក្រហម​​​ខ្ញុំ​បាត់បង់​ប្តី​បាត់បង់​កូនប្រុស​បួន​នាក់​កូនស្រី​ម្នាក់​ចៅ​ពីរ​នាក់​និង​ម្តាយក្មេក​របស់ខ្ញុំ​ដែល​ខ្ញុំ​ស្រឡាញ់​ដូចជា​ម្តាយបង្កើត​របស់ខ្ញុំ​។​សាច់ញាតិ​របស់ខ្ញុំ​ម្នាក់​បាន​ទៅ​មើល​គុក​ទួលស្លែង​គាត់​បានឃើញ​ឈ្មោះ​ប្តី​របស់ខ្ញុំ​នៅក្នុង​បញ្ជី​នៅ​ទីនោះ​។ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា អ្នកទោស​ទួលស្លែង​ជាច្រើន ត្រូវបាន​បញ្ជូនទៅ​សម្លាប់​នៅ​បឹង​ជើងឯក​។ រៀងរាល់ថ្ងៃ​បុណ្យ​សាសនា ខ្ញុំ​បាន​យក​ម្ហូបចំណី​ទៅ​វាលពិឃាត និង​បាន​ឱ​ទ្ទិស​បុណ្យ​កុសល​ទៅ​ឲ្យ​ប្តី​របស់ខ្ញុំ​៕​មន​