យានដ្ឋាន​ជួសជុល​រថយន្ត​ជិត​២០០​ទីតាំងនៅ​ខណ្ឌទួលគោក​ប្រឈម​បិទ​អាជីវកម្ម​

221

(​ភ្នំពេញ​)៖​នៅ​ខែធ្នូ​ចុងឆ្នាំ​២០១៧​នេះ​ ​យានដ្ឋាន​ជួសជុល​រថយន្ត​ជាង​១០០​កន្លែង​នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ប្រឈម​នឹង​ការបិទ​អាជីវកម្ម បើ​នៅតែ​មិន​ព្រមធ្វើ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​និង​មន្ទីរជំនាញ​ខណៈដែល​មាន​យានដ្ឋាន​ជាង​១០០​កន្លែង​​ផ្សេងទៀត បាន​រួសរាន់​ធ្វើ​ច្បាប់​ត្រឹមត្រូវ​ហើយ​នោះ​។​

​ការព្រមាន​បែបនេះ​របស់​អាជ្ញាធរ​ខ​ណ្ឌ​ទួលគោក​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១៧​ក្នុង​កិច្ច​ជុំ​មួយ​ជាមួយ​ម្ចាស់​អាជីវកម្ម យានដ្ឋាន​ជួសជុល​រថយន្ត​នៅ​ខណ្ឌទួលគោក​។​

​លោកស្រី​បុ​ផ្ផា ផានី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានលើកឡើង​ថាបើ​នៅតែ​មិន​ព្រមធ្វើ​ច្បាប់​ខាង​មន្ទីរ​​និង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចុះ​បិទ​អាជីវកម្ម​នៅក្នុង​ខែធ្នូ ចុងឆ្នាំ​២០១៧​ខាងមុខ​នេះហើយ ដោយសារតែ​ច្បាប់​នេះ​បានកំណត់ បើ​ហួស​ពី​ខែធ្នូ ទៅ​គឺ​មិន​ចេញ​ច្បាប់​ឱ្យ​ទេ នៅ​ចន្លោះ​ពេលនេះ​ខាង​មន្ទីរ​ស្នើឱ្យ​ម្ចាស់​យានដ្ឋាន​ទាំងអស់​ត្រូវ​មក​ធ្វើ​ច្បាប់​ឱ្យបាន​គ្រប់គ្នា និង​ឱ្យបាន​ទាន់ពេល​។​

​លោកស្រី​បញ្ជាក់ថា ហេតុអ្វី​បានជា​យើង​ជម្រុញឱ្យមាន​ច្បាប់ ដោយសារតែ​យានដ្ឋាន​ខ្លះ​កែច្នៃ​មិនមាន​ស្តង់​ដាប​ច្ខេ​ក​ទេស​ប្រឈម​នឹង​​បើកបរ​ទៅ​ជួប​គ្រោះថ្នាក់ ដូច​ជាត​ទ្រុង លើស​ទំងន់ ត​ឡាន​ជា​ពីរ​ជា​បី​កំណាត់​ជាដើម​។ លោកស្រី​បញ្ជាក់ថា​មិន​គោរព​ច្បាប់ គឺមាន​ទោស មិនមែន​ចេះតែធ្វើ​ស្រេច​តែ​ចិត្ត​ទេ ហើយ​បើ​យោងតាម​លិខិត​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺ​សម្រេច​ចុះ​បិទ​អាជីវកម្ម​​យានដ្ឋាន​អត់​ច្បាប់​ទាំង​១២​ខណ្ឌ​នៅ​ខែធ្នូ ចុងឆ្នាំ​២០១៧​នេះ​តែម្តង ។​

​លោក​ឯក ឃុ​ត​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បាន​លើកឡើងថា​យានដ្ឋាន​ទាំងអស់​នៅ​ខណ្ឌទួលគោក​មានច្បាប់​ចំនួន​១១៤​ទីតាំង​​ក្នុងចំណោម​យានដ្ឋាន​ទាំងអស់​សរុប​ចំនួន​៣០៧​ទីតាំង​។​អាជ្ញាធរ​ខណ្ឌ​នឹង​ជម្រុញ​ការធ្វើ​ច្បាប់ ឱ្យមាន​បទដ្ឋាន​បច្ចេក​ដើម្បី​កុំអោយ​​ប៉ះពាល់​រំខាន​ដល់​ប្រជាពលរដ្ឋ​៕​ដោយៈ​កា​ម៉ាច​/sn

 ​អាជ្ញាធរ​ខណ្ឌ​និង​មន្ទីរជំនាញ​ប្រជុំ​មួយ​ជាមួយ​ម្ចាស់​អាជីវកម្ម យានដ្ឋាន​ជួសជុល​រថយន្ត​នៅ​ខណ្ឌទួលគោក​(​រូបៈកា​ម៉ាច​)