យានយន្ត​ជាង​៦៥០​គ្រឿង​បានមក​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៅ​ខេត្តកោះកុង

1020
ចែករម្លែក
  • 9
    Shares

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង បាន​បង្ហាញថា ៩​ខែ​ឆ្នាំ​២០១៨​នេះ​យានយន្ត​គ្រប់​ប្រភេទ​ជាង​៦៥០​គ្រឿង​ត្រូវបាន​ម្ចាស់​យកមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេ​អំឡុងពេល​រថយន្ត​ចល័ត​ចុះ​ផ្តល់​សេវា​ឆាប់រហ័ស​ទាន់ពេលវេលា​២​ទៅ​៣​ខែម្តង​។

​យ៉ាងហោចណាស់​ក៏មាន​យានយន្ត​តូចធំ​គ្រប់​ប្រភេទ​ប្រមាណ​ជា​៦៥០​គ្រឿង​បានមក​ទទួល​សេវា​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ត្រឹមត្រូវ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​។​តួលេខ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ គឺ​កើន​ឡើងជា​បន្តបន្ទាប់​គ្មាន​ការព្រួយបារម្ភ​ចំណាយ​ពេលវេលា ថវិកា និង​មាន​អ្នក​រត់ការ​ក្រៅផ្លូវការ ដូច​មុនៗ​នោះទេ​។​

​លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង បានឱ្យដឹង​កាលពី​ថ្ងៃទី​២៧ ខែតុលា​ថា​ប្រជាពលរដ្ឋ​កោះកុង​ភាគច្រើន​មានការ​យល់ដឹង​ច្រើន​ចំពោះ​អត្ត​ប្រយោជន៍​នៃ​ការយក​នាំ​រថយន្ត​របស់ខ្លួន​មក​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​រាល់ពេល​ដឹងថា​មាន​រថយន្ត​ចល័ត​ចុះ​មូលដ្ឋាន​ផ្តល់​សេវា​។

​ការ​សម្រុក​នាំយក​រថយន្ត​មក​ឆៀក​(​ត្រួតពិនិត្យ​បច្ចេកទេស​យាន្ត​)​របស់​ពលរដ្ឋ​អនុវត្ត​ឡើង​ក្នុងន័យ​ជាការ​គោរព​ច្បាប់​និង​ដើម្បី​សុវត្ថិភាព​ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​។ ប្រធាន​សាធារណការ​ខេត្តកោះកុង ពន្យល់​ដែរ​ថា​កំណើន​អ្នកយក​រថយន្ត​មក​ពិនិត្យ​លក្ខណ​បច្ចេកទេស​ក៏​ជា​ចំណែក​ដ៏​ធំ​មួយ​។​

ក៏​ព្រោះតែ​រាជរដ្ឋាភិបាល​និង​ក្រសួង​សាធារណការ​បាន​ផ្តោត​ការយកចិត្ត​ទុក​ខ្ពស់បំផុត​ចំពោះ​ការងារ​ផ្តល់​សេវាសាធារណ​ឱ្យបាន​ឆាប់រហ័ស​តម្លាភាព​មាន​ទំនុកចិត្ត​ពី​ពលរដ្ឋ​កាត់បន្ថយ​អំពើពុករលួយ​ពិសេស​បង្ខិត​សេវា​នៅ​ជិត​មូលដ្ឋាន​រស់នៅ​របស់​ព​ល​រដ្ឋ​។​

​មិន​ខុសពី​លោក​អន​ដា​វុ​ធ​ទេ​លោក​យ​ន​វណ្ណៈ​ប្រធាន​ក្រុម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​យានយន្ត​ក្រុមហ៊ុន​សៀ​វិច​ឱ្យដឹង​ដែរ​ថា​២​ឆ្នាំ​មកនេះ​កំណើន​ម្ចាស់​រថយន្ត​នៅ​កម្ពុជា​បានមក​ផ្តល់​សេវា​ឆៀក​យានយន្ត​ក្នុង​ចំនួន​ច្រើន​គួរឱ្យកត់សម្គាល់​។​ជាក់ស្តែង​អំឡុង​ក្រុមហ៊ុន​របស់លោក​ចុះមក​ផ្តល់​សេវា​ឆៀក​យានយន្ត​នៅ​ខេត្តកោះកុង​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​២៥ តុលា កន្លងទៅ​។​

​លោក យ​ន វណ្ណៈ បាន​បញ្ជាក់ថា ពលរដ្ឋ​តាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​ពុំ​ចាំបាច់​បារម្ភ​ទៀត​ទេ ព្រោះ​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​មាន​រថយន្ត​ចល័ត​សម្រាប់​ផ្តល់​សេវា​ក្បែរ​លំនៅដ្ឋាន​តែម្តង​ដោយ​មិន​ចំណាយ​ថវិកា​ពេលវេលា​និង​កម្រៃ​អ្នក​រត់ការ​ក្រៅផ្លូវការ​អ្វី​ឡើយ​។​សម្រាប់​ខេត្តកោះកុង​៥​ថ្ងៃនេះ​ក្រុមហ៊ុន​សៀ​វិច​បានផ្តល់​សេវា​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​បាន​ជិត​២០០​គ្រឿង​ហើយដោយ​ក្នុង​១​ថ្ងៃៗ​យ៉ាងហោច​ទទួល​ឆៀករថយន្ត​៥០​គ្រឿង​ដែរ​។​

​ចំណែក​កម្រៃ​សេវា​ផ្តោតលើ​ការកំណត់​តារា​តម្លៃ​របស់​ក្រសួង​សាធារណការ​ហើយ​ពលរដ្ឋ​អាច​បង់​ថវិកា​តាមរយៈ​វី​ង​វេ​លុយ​ក៏បាន​។​លោក​ឈិ​ត​អៀន​និង​លោក​ហ៊ុន​វិចិត្រ​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​ខេ​ម​ភូមិន្ទ​ខេត្តកោះកុង​យល់ឃើញថា​ពួកគាត់​មិនចាំបាច់​យក​រថយន្ត​ទៅ​ឆៀក​នៅ​រាជធានី​ភ្នំពេញ​ឬ​តាម​បណ្តា​ខេត្ត​ដ៏ទៃទៀត​ដូច​កាលពី​៣​ឆ្នាំ​ទេ​ដោយសារតែ​២​ទៅ​៣​ខែម្តង​។​មាន​រថយន្ត​ចល័ត​ត្រួតពិនិត្យ​លក្ខណៈ​យានយន្ត​ចុះមក​ខេត្ត​ផ្ទាល់​តែម្តង​។​

​ចំពោះ​តម្លៃ​ឬ​ដំណើរ​ការផ្តល់សេវា​ឆៀករថយន្ត​លឿន​ឆាប់រហ័ស​អាច​ទទួលយក​បាន​។​ការដែល​ពួកគាត់​យក​រថយន្ត​មក​ឆៀក​នេះ​ដោយសារតែ​ពួកគាត់​មិនដឹង​ច្បាស់​ថា​រថយន្ត​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ហើយ​ឬ​នៅ​ករណី​បើ​រកឃើញ​មាន​បញ្ហា​អី​ណាមួយ​នោះ​ចាំបាច់​យក​ជួសជុល​ដើម្បី​សុវត្ថិភាព​ការធ្វើដំណើរ​និង​បញ្ចៀស​កា​រា​ផាកពិន័យ​ពី​សមត្ថកិច្ច​ចរាចរណ៍​៕S/

​យានយន្ត​ជាង​៦៥០​គ្រឿង​បានមក​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៅ​ខេត្តកោះកុង