យានយន្ត​បាន​៥៣​គ្រឿង រង​ការផាកពិន័យ​ក្នុង​យុទ្ធនាការ​បណ្តឹង​ច្បាប់​ចរាចរណ៍​នៅ​ស្រុក​មណ្ឌលសីមា​

311
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: អាជ្ញាធរ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​មណ្ឌលសីមា សហការ​ជាមួយ​មន្ទីរ​ស​ធា​រណការ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង បើក​យុទ្ធនា​ការចុះពិនិត្យ​រឹតបណ្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ផ្លូវជាតិ​លេខ​៤៨ ក្រោយ​ការពិនិត្យ​៣​ថ្ងៃ សមត្ថកិច្ច​សម្រេច​ផាកពិន័យ​ម្ចាស់​យានយន្ត ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​បើកបរ​តាម​ដងផ្លូវ​បាន​ចំនួន​៥៣​គ្រឿង រថយន្ត​តូចធំ និង​ម៉ូតូ​ចំនួន​៥៣​គ្រឿង រង​ការផាកពិន័យ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ស្រុក​មណ្ឌលសីមា​ដោយ​គ្មាន​ការលើកលែង​ទេ ក្នុងអំឡុង​យុទ្ធនា​ការចុះពិនិត្យ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤៨ មុខ​អធិការនគរបាល​ស្រុក ដោយសារតែ​ម្ចាស់​យាន​គ្មាន​ប​ណ្ណ័​បើកបរ ស្លាក​លេខ មិន​ឈៀក​លក្ខណៈ​យាន អត់​មាន​កញ្ចក់​មើល​ក្រោយ និង​មិន​ពាក់មួក​សុវត្ថិភាព​ជាដើម​។​

​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន លោក ប៉ែន ប៊ុន​ឈួ​យ អភិបាលរង​ស្រុក​មណ្ឌលសីមា បានឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែតុលា ២០១៩​នេះ​ថា មុននឹង​មាន​វិធានការ​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​នៅពេលនេះ អាជ្ញាធរ​ជំនាញ​បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ពី​ការចូលរួម​គោរព​ច្បាប់​ចរាច​ណ៍​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​ការចូលរួម​របស់​ពល​រដ្ឋ​នៅមាន​តិចតួច ដែល​បង្ក​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​តាម​ដង​ខ្លាំង​។ ​ហើយ​៣​ថ្ងៃ នៃ​យុទ្ធនា​ការពង្រឹង​ច្បាប់​ចរាចរណ៍ គឺ​ក្នុង​គោលបំណង​ដើម្បី​ប្រជាពលរដ្ឋ​ងាក​មក​ផ្តល់​តម្លៃ​ដល់​ការគោរព​ច្បាប់​ចរាចរណ៍​អំឡុង​បើកបរ​ឡើងវិញ​។ អាជ្ញាធរ​មិន​ចង់​ផាកពិន័យ​ម្ចាស់​យានយន្ត​ណា​ម្នាក់​ឡើយ ប៉ុន្តែ​ជា​យន្តការ​ទប់ស្កាត់​អត្រា​អ្នករបួស និង​ស្លាប់​តាម​ដងផ្លូវ សមត្ថកិច្ច​ត្រូវតែ​អនុវត្ត​ច្បាប់​។

លោក​អភិបាលរង​ស្រុក​មណ្ឌលសីមា សង្កត់ធ្ងន់​ដែរ​ថា ប្រជាពលរដ្ឋ​ម្នាក់ៗ​ពិតជា​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ច្រើន តាមរយៈ​ផ្សព្វផ្សាយ​អប់រំ​ក្នុង​កិច្ចប្រជុំ និង​វេទិកាសាធារណ​ផ្សេងៗ ប៉ុន្តែ​ពួកគាត់​មាន​ភាព​ធ្វេសប្រហែស​ចំពោះ​គ្រោះថ្នាក់​ដោយសារតែ​មិន​ទម្លាក់​ចូលរួម​គោរព​ច្បាប់​អោយបាន​ត្រឹមត្រូវ​។

​ជុំវិញ​បញ្ហា​ចរាចរណ៍​នេះដែរ ត្រូវបាន​លោកស្រី កង ភារ​ម្យ ប្រធានការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ខេត្តកោះកុង វាយតម្លៃថា សកម្ម​ភាពចុះ​អនុវត្ត​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​៩​ដល់​ថ្ងៃទី​១១ តុលា លោកស្រី​សង្កេតឃើញ​ភាគច្រើន​អ្នកបើកបរ​រថយន្ត​ធំៗ​ពុំមាន​បណ្ណ​បើកបរ និង​លិខិត​ត្រួតពិនិត្យ​លក្ខណៈ​យាន​ហួស​សុពលភាព​នោះទេ​។ ទោះបី​ជាមាន​ជំរុញ​ដល់​គ្រប់​ម្ចាស់​ទៅ​បំពេញ​បែប​ប្រឡង​យក​បណ្ណ​បើកបរ ឬ​ឈៀក​យានយន្ត​ក៏ដោយ​។​

​លោកស្រី បន្ត​ជំរុញ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយ​ខ្ជាប់ខ្ជួន​ទាំងអស់ ដើម្បី​សុវត្ថិភាព​រាល់ពេល​ធ្វើដំណើ​រ​ទៅមក​តាមផ្លូវ​សាធារណៈ ជៀសវាង​បង្ក​គ្រោះថ្នាក់​ច​រា​រណ៍​កាន់តែច្រើន​ថែមទៀត​។​

​យុវតី តាំង ស្រី​ទូច បើកបរ​ម៉ូតូ​គ្មាន​មួកសុវត្ថិភាព និង​លោក គាន ភារ​ម្យ ម្ចាស់​រថយន្ត​ដឹក​ដី​អត់​មាន​បណ្ណ​បើកបរ ពួកគេ​ទាំងពីរ​រង​ការផាកពិន័យ​ពី​កម្លាំង​សមត្ថកិច្ច ហើយក៏​ទទួលស្គាល់​ពី​ភាពខ្វះ​ចន្លោះ​របស់ខ្លួន ដែល​មិនបាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​តាមរយ ហើយ​ផ្ញើ​សារ​ដល់​ពលរដ្ឋ​ដ៏ទៃទៀត​កុំ​យក​គំរូ​តាម​ពួកគាត់​ផងដែរ​។​

​ថវិកា​១​លាន​១៤​ម៉ឺន​រៀល ដែល​បានមកពី​ការផាកពិន័យ​ម្ចាស់​យា​នយន​រយៈពេល​៣​ថ្ងៃ​នៃ​យុទ្ធនា​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ស្រុក​មណ្ឌលសីមា សមត្ថកិច្ច​បែង​ចែង​ជា​៣​ភាគ ទី​១​សម្រាប់​អធិការនគរបាល​អនុ​វត្ត​ផ្ទាល់​៧៥% ការិយាល័យ​ចរាចរណ៍​៩% និង​នាយកដ្ឋាន​សណ្តាប់ធ្នាប់​១៦%៕ ល​