យានអវកាស​ជប៉ុន​ទី​បំផុត​ចុះចត​នៅលើ​អាចម៍ផ្កាយ​បានសម្រេច​

320
ចែករម្លែក

​យានអវកាស​ជប៉ុន​មួយគ្រឿង​បាន​ចុះចត​នៅលើ​អាច​ម៌​ផ្កាយ​មួយ​ក្នុងការ​ប៉ុនប៉ង​ប្រមូល​គំរូ​ដុំថ្ម​ពីលើ​ផ្ទៃ​របស់​វា​។​

​យានអវកាស Hayabusa-2 បាន​ព្យាយាម​កើប​យក​គំរូ​ដុំថ្ម​ពី​កន្លែង​ដែល​បានកំណត់​ជាមុន​នៅលើ​អាចម៍ផ្កាយ​ឈ្មោះ Ryugu មុន​ម៉ោង ២៣:០០ នៃ​ម៉ោង​សកល កាលពី​ថ្ងៃទី ២១ កុម្ភៈ​។​

​យានអវកាស​នេះ​បាន​ទៅ​កៀក​អាចម៍ផ្កាយ Ryugu កាលពី​ខែមិថុនា​ឆ្នាំ ២០១៨ បន្ទាប់ពី​ធ្វើដំណើរ​រយៈពេល ៣ ឆ្នាំកន្លះ​ពី​ផែនដី​។​

​គេ​រំពឹងថា​វា​នឹង​វិល​ត្រឡប់មក​ភពផែនដី​វិញ​ជាមួយនឹង​ថ្ម​ប្រមូលបាន​ក្នុង​ឆ្នាំ ២០២០​។​

​ក្នុងអំឡុងពេល​ប្រមូល​គំរូ​ដុំថ្ម យានអវកាស​នេះ​នឹង​ឆ្ពោះទៅរក​អាចម៍ផ្កាយ​ប្រវែង ១ គីឡូម៉ែត្រ​នេះ​ជាមួយ​ឧបករណ៍​មួយ​ហៅថា Sampler Horn​។ នៅពេល​ចុះចត​លើ​អាចម៍ផ្កាយ គ្រាប់​ទម្ងន់ ៥ ក្រាម​ដែល​ផលិត​ពី​ដែក​តាន​តា​លុម នឹងត្រូវ​បាញ់​ចូលទៅក្នុង​ផ្ទាំង​ថ្ម​ក្នុង​ល្បឿន ៣០០ ម៉ែត្រ​/​វិនាទី​។​

​ភាគល្អិត​ដែល​បែកខ្ចាយ​ដោយសារ​ការបាញ់​នេះ​នឹងត្រូវ​ប្រមូលយក​ដោយ​ឧបករណ៍ Sampler Horn៕ ដោយ៖ កញ្ញាដាលីស