យានអវកាស​យោធា X-37B ដ៏​អា​ថ៍កំ​បាំង​របស់​អាមេរិក​ធ្វើ​គោចរ​លើ​ដង​តារាវិថី​៥០០​ថ្ងៃ​ហើយ តែ​គេ​ពុំ​ដឹងថា​វា​កំពុង​ធ្វើ​ស្អី​នៅ​ទី​នោះទេ​

289
ចែករម្លែក

​យានអវកាស​យោធា​គ្មាន​មនុស្ស​បើក​ធុន X-37B របស់​កងទ័ពអាកាស​អាមេរិក​បាន​ហោះ​លើ​ដង​តារាវិថី ៥០០ ថ្ងៃ​ហើយ ដែលជា​ផ្នែក​មួយ​នៃ​បេសកកម្ម​សម្ងាត់​ទី​ប្រាំ​របស់ខ្លួន​។​

​ការធ្វើដំណើរ​ចុងក្រោយ​បំផុត​របស់​យានអវកាស​នេះ ដែល​គេ​ហៅថា​បេសកកម្ម OTV-5 បានចាប់ផ្តើម​នៅ​ថ្ងៃទី ៧ ខែកញ្ញា​ឆ្នាំ ២០១៧​។​

​យាន​នេះ​ត្រូវបាន​បង្ហោះ​នៅលើ​យាន SpaceX Falcon 9 មួយ​របស់លោក​អេ​ឡុ​ន ម៉ាស​ពី​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស​ឈ្មោះ 39A នៅ​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី​របស់​អង្គការ​ណា​សា​នៅ​រដ្ឋ​ផ្លរីដា​។​

​ក្រុមមន្ត្រី​បានបង្ហាញ​ព័ត៌មាន​លម្អិត​តិចតួច​ណាស់​អំពី​បេសកកម្ម OTV-5 ប៉ុន្តែ​មានការ​លើកឡើងថា វា​អាចជា​ផ្នែក​មួយ​នៃ​ការជំរុញ​សម្រាប់​បង្កើត​កងកម្លាំង​អវកាស​សហរដ្ឋអាមេរិក​។​

​យានអវកាស​នេះ​មាន​បណ្តោយ ៨,៨ ម៉ែត្រ​និង​កម្ពស់ ២,៩ ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៤.៩៩០ គីឡូក្រាម​។​

​យាន​នេះ​ធ្វើ​គោចរ​នៅ​កម្ពស់​ប្រហែល ៣២០ គីឡូម៉ែត្រ និង​ដំណើរការ​ដោយ​ថាមពល​ថ្ម​ប្រើ​ពន្លឺព្រះអាទិត្យ​៕ ដោយ៖ កញ្ញាដាលីស

យាន X-37B របស់​កងទ័ពអាកាស​អាមេរិក​ហោះ​លើ​ដង​តារាវិថី ៥០០ ថ្ងៃ​មកហើយ