យានអវកាស​របស់​ក្រុមហ៊ុន SpaceX ចុះចត​លើ​ផ្ទៃសមុទ្រ​អា​ត្ល​ង់​ទិ​ក ដោយ​ជោគជ័យ​

307
ចែករម្លែក
  • 16
    Shares

​យានអវកាស Dragon របស់​ក្រុមហ៊ុន SpaceX បាន​បំពេញបេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ទៅកាន់​ស្ថានីយ​អវកាស​អន្ដរជាតិ (ISS) ជាមួយនឹង​ការចុះ​ចត​ដ៏​ល្អឥតខ្ចោះ​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​

​យាន​សម្រាប់​ដឹក​មនុស្ស​ទៅ​ទី​អវកាស​នេះ ​ត្រូវបាន​ទម្លាក់​លើ​ផ្ទៃ​ទឹក​ដោយ​ឆត្រយោង​ពណ៌​ក្រហម​ស​ចំនួន​បួន ដែល​បញ្ចេញ​ពី​ច្រមុះ​យានអវកាស​នេះ​។​

​យាន​នេះ​បាន​ចុះ​ពីលើ​មេឃ​យ៉ាង​ល្អឥតខ្ចោះ​តាម​កាលវិភាគ​មក​ផ្ទៃ​ទឹក​នៅ​ម៉ោង ១៣:៤៥ នៃ​ម៉ោង​សកល (​ម៉ោង​៨:៤៥​នាទី​ព្រឹក​ម៉ោង​នៅ​អាម៉េរិក​)​។​

​អង្គការ​ណា​សា បាន​កត់សម្គាល់​ពេលវេលា​ដ៏​អស្ចារ្យ​នេះ​ជាមួយ​សារ​មួយ​នៅលើ Twitter សរសេរថា “​ការចុះ​ចត​ដ៏​ជោគជ័យ​របស់​យាន Dragon នៅ​ម៉ោង ៨:៤៥ នាទី​ព្រឹក​”​។​

​បេសកកម្ម​នេះ​គឺជា​បេសកកម្ម​លើកទីមួយ ដែល​ក្រុមហ៊ុន​ឯកជន​បានធ្វើ​ទៅកាន់​ស្ថានីយ ISS និង​ចុះចត​នៅ​ឆ្ងាយ​ពី​គោលដៅ​កំណត់ ៤៥០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​រដ្ឋ​ផ្លរីដា​។​

​នាវា​ជាច្រើន​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ដើម្បី​ស្រង់​យក​យាន​នេះ​ឡើងគោក​វិញ​៕ ដោយ៖ កញ្ញាដាលីស/Ha