យានអវកាស​សម្រាប់​ដឹក​មនុស្ស​ថ្មី​បំផុត​របស់​អាមេរិក​ត្រូវបាន​បាញ់​បង្ហោះ​សាកល្បង​ឆ្ពោះទៅរក​ស្ថានីយ​អវកាស​អន្តរជាតិ​

436
ចែករម្លែក
  • 22
    Shares

​យានអវកាស​សម្រាប់​ដឹក​មនុស្ស​ថ្មី​បំផុត​មួយ​របស់​អាមេរិក​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍​ទី​២​មីនា​ឆ្ពោះទៅកាន់​ស្ថានីយ​អវកាស​អន្ដរជាតិ​នៅលើ​ការហោះហើរ​សាកល្បង​ដ៏​ប្រថុយប្រថាន​មួយ​ដោយ​ក្រុមហ៊ុន SpaceX ។​

​មាន​អ្នកដំណើរ​តែ​ម្នាក់​គត់​នៅក្នុង​យាន គឺ​តុក្កតា​ទំហំ​ប៉ុន​មនុស្ស​មានជីវិត​ដែលមាន​ឈ្មោះថា Ripley ជា​ឈ្មោះ​ដាក់​តាម​តួអង្គ​ឯក​ក្នុង​រឿង “Alien”​។ ក្រុមហ៊ុន SpaceX ត្រូវធ្វើ​តេស្ត​ហោះហើរ​យាន Dragon នេះ​ឱ្យបាន​សម្រេច​សិន មុននឹង​ដាក់​មនុស្ស​នៅលើ​យានអវកាស​នៅ​ចុងឆ្នាំ​នេះ​។​

​យាន Dragon ដែល​ហោះ​លឿន​ជាងគេ​បំផុត​នេះ​គឺ​កំពុង​ស្ថិតនៅ​លើផ្លូវ​ដ៏​លឿន​ឆ្ពោះទៅ​ស្ថានីយ​អវកាស​នៅ​ព្រឹក​ថ្ងៃអាទិត្យ គឺ​ក្រោយពេល​តែ ២៧ ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ការបាញ់​បង្ហោះ​។​

​យាន​នេះ​នឹង​ចំណាយពេល​៥​ថ្ងៃ​សំចត​នៅខាងមុខ​ស្ថានីយ​អវកាស មុនពេល​ទម្លាក់​ចុះមក​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​កនៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​។ ទាំងអស់នេះ​គឺជា​ការហ្វឹកហ្វឺន​ដ៏​សំខាន់​សម្រាប់​ការបាញ់​បង្ហោះ​យានអវកាស​សាកល្បង​នាពេលខាងមុខ​ទៀត ប្រហែល​នៅ​រដូវក្តៅ នៅពេល​អវកាសយានិក​ពីរ​នាក់​ចូលទៅ​ជិះ​ក្នុង​យាន​៕ ដោយ៖ កញ្ញាដាលីស