យានអវកាស Voyager 1 នៅ​ឆ្ងាយ​ពី​ផែនដី ២២ ពាន់​គីឡូម៉ែត្រ បញ្ជូន​រលកសញ្ញា​មក​ផែនដី​ជា​លើកដំបូង ក្នុង​រយៈពេល ៣៧ ឆ្នាំ​

242

​បន្ទាប់ពី​អសកម្ម​ជិត ៤ ទសវត្សរ៍​មក​នោះ អង្គការ​ណា​សា​ទីបំផុត​អាច​បញ្ជា​ឱ្យ​យានអវកាស​ស៊ើបការណ៍​ជ្រៅ​នៅ​ទី​អវកាស Voyager 1 ឱ្យ​បាញ់​ចេញ​នូវ​ឧបករណ៍​បញ្ជូន​រលក​សញ្ញា​ផ្ទុក​ទិន្នន័យ ដែល​មិន​ដំណើរការ​អស់​រយៈពេល ៣៧ ឆ្នាំ​។ ការធ្វើ​តេស្ត​កាលពី​ថ្ងៃទី ២៨ វិច្ឆិកា​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​បេសកកម្ម​ត្រួតពិនិត្យ​នៅ​មន្ទីរពិសោធន៍​ម៉ាស៊ីន​យានអវកាស (JPL) នៅ​ទីក្រុង​ផា​សា​ដេ​ណា រដ្ឋ​កាលីហ្វ័រ​នីញ៉ា ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​យាន​គ្មាន​មនុស្ស​បើក​នេះ​ឱ្យ​ដំណើរការ​រហូតដល់​បី​ឆ្នាំ​បន្ថែមទៀត នៅពេល​វា​ហោះចូល​ក្នុង​លំហ​ដ៏​សែន​ជ្រៅ​រាប់ពាន់​គីឡូម៉ែត្រ​។​

​ដោយ​បាញ់​បង្ហោះ​កាលពី ៤០ ឆ្នាំមុន យាន Voyager 1 គឺជា​វត្ថុ​ដែល​ផលិត​ដោយ​មនុស្ស​អាចធ្វើ​ដំណើរ​បាន​ឆ្ងាយ​បំផុត​និង​លឿន​បំផុត ដែល​បាន​ចាក​ចេញពី​ផែនដី ហើយ​នៅ​ចម្ងាយ​ប្រហែល ២២ ពាន់​លាន​គីឡូម៉ែត្រ រលកសញ្ញា​របស់​យាន​អវកាស​ដើរ​ដោយ​នុយក្លេអ៊ែរ​នេះ​ចំណាយពេល ១៩ ម៉ោង​និង ៣៥ នាទី​ដើម្បី​ឈានដល់​អង់​តែ​ន​របស់​បណ្តាញ​ទី​អវកាស​ជ្រៅ​របស់​អង្គការ​ណា​សា នៅ​ទីក្រុង​ហ្គោល​ស្តូ​ន រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ក្នុង​ឆ្នាំ ២០១៣ វា​បាន​ក្លាយជា​យាន​ស៊ើបការណ៍​លើកដំបូង​ដែល​ចូល​យ៉ាងជ្រៅ​ក្នុង​ទី​លំហ ហើយ​ទីភ្នាក់ងារ​អវកាស​ណា​សា​សង្ឃឹមថា បន្ទះ​វិទ្យុសកម្ម​របស់​វា​នឹង​បន្ត​ដំណើរការបាន​រហូត​ដល់​ឆ្នាំ ២០២៥៕ ដោយ៖ កញ្ញាដាលីស

យាន Voyager 1