យាន Mars Express បញ្ជូន​រូបភាព​ព្រិល​ទឹកកក​នៅ​រណ្តៅ​យក្ស​លើ​ភព​អង្គារ​

1200
ចែករម្លែក
  • 559
    Shares

​យាន Mars Express របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​ផ្ញើ​រូបថត​ជាច្រើន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដោយ​បង្ហាញ​ពីរ​ណ្ដៅ​យក្ស​នៅលើ​ភព​ក្រហម​។​

​វា​បង្ហាញ​រណ្តៅ​យក្ស​ឈ្មោះ Korolev ដែលមាន​ផ្ទៃមុខ​កាត់​ប្រមាណ ៨២ គីឡូម៉ែត្រ​នៅ​តំបន់​ទំនាប​ភាគ​ខាងជើង​នៃ​ភព​អង្គារ​។​

​គ្រាន់តែ​នៅ​ភាគខាងត្បូង​នៃ​វាលទំនាប​ពោរពេញ​ដោយ​ខ្សាច់​ដែល​ហ៊ុមព័ទ្ធ​ជុំវិញ​តំបន់​ប៉ូល​ខាងជើង​របស់​ភព​អង្គារ (​ដែល​គេ​ស្គាល់​ថា Olympia Undae) អង្គការ ESA និយាយថា វា​ជា​គំរូ​ថែរក្សា​បាន​យ៉ាង​ល្អ​បំផុត​នៃ​រណ្តៅ​ភ្នំភ្លើង​។​

​រណ្តៅ​នេះ​មិន​គ្រាន់តែ​បំពេញ​ទៅដោយ​ព្រិល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទឹកកក​ទៀតផង ដោយមាន​ទឹកកក​កម្រាស់​ដល់​ទៅ ១,៨ គីឡូម៉ែត្រ​ពេញៗ​មួយឆ្នាំ​។​

​កំណក​ទឹកកក​ទាំងនេះ​បង្កើតបាន​ផ្ទាំង​ទឹកកក​ប្រហែល ២.២០០ គីឡូម៉ែត្រ​គូប​នៅលើ​ភព​អង្គារ​។​

​បរិមាណ​ទឹក​ពី​ទឹកកក​មួយចំនួន​តូច​ត្រូវបាន​ស្រោចស្រប​នៅ​ជុំវិញ​គែម​រណ្តៅ​យក្ស​ជា​ទម្រង់​នៃ​ស្រទាប់​ទឹកកក​ស្តើង​។​

​វត្តមាន​ទឹកកក​មិន​ធ្លាប់មាន​នេះ​គឺ​កើតឡើង​ដោយសារ​បាតុភូត​មួយ​ហៅថា “​អន្ទាក់​ត្រជាក់​” ដែល​បង្កឡើង​ដោយសារ​បាត​រណ្តៅ​ស្ថិតនៅ​ពីក្រោម​មាត់​រណ្តៅ​របស់​វា​២​គីឡូម៉ែត្រ​។​

​ផ្នែក​ដ៏​ជ្រៅ​បំផុត​នៃ​រណ្តៅ Korolev ដែល​ផ្ទុក​ទឹកកក ដើរតួ​ជា​អន្ទាក់​ត្រជាក់​ធម្មជាតិ​។ ខ្យល់​ដែល​បក់​ពីលើ​ទឹកកក​ដែល​ស្ថិតនៅ​ខាងក្រោម​រណ្តៅ និង​បក់​ចុះក្រោម បង្កើតបានជា​ស្រទាប់​ខ្យល់​ត្រជាក់​ហុយ​នៅ​ពីលើ​រណ្តៅ​នេះ​ផ្ទាល់​តែម្តង​។​

​ដោយ​ដើរតួ​ជា​របាំង​ការពារ ស្រទាប់​ខ្យល់​នេះ​ជួយ​ឱ្យ​ទឹកកក​ឱ្យមាន​ស្ថិរភាព​និង​បញ្ឈប់​វាពី​រលាយបាត់​រូបរាង​៕ ដោយ៖ កញ្ញាដាលីស

រណ្តៅ​យក្ស​ពោរពេញ​ដោយ​ទឹកកក​នៅលើ​ភព​អង្គារ