យាយលួត​ខ្លាឃ្មុំ​ភែ​ន​ដា​ដែល​ចំណាស់​បំផុត​ក្នុង​ពិភពលោក​ធ្វើ​ខួបកំណើត​

1103
ចែករម្លែក
  • 1
    Share

​ខ្លាឃ្មុំ​ភែ​ន​ដា (panda) ដែល ចំណាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​បាន​ឈានចូល​វ័យ​៣៦​ឆ្នាំ ហើយ នេះ បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា​។​
​ ​
​ខ្លាឃ្មុំ​ញី​មានឈ្មោះ ស៊ីន ស៊ី​ង (Xin Xing) ដែលមាន​អាយុ​វែង​ជាង​ខ្លាឃ្មុំ​ភែ​ន​ដា​ភាគច្រើន ដល់​ទៅ​ពីរ ទសវត្សរ៍​នេះ ត្រូវបាន​បុគ្គលិក​នៅ​សួន សត្វ​ឆុង​ឈី​ង (Chongqing Zoo) ក្នុង ទីក្រុង​ឆុង​ឈី​ង ប្រទេស​ចិន យក​ចំណី ដែល​វា​ចូលចិត្ត​រៀប​ធ្វើជា​នំ​ខេ​ក​សម្រាប់​អបអរ​ខួប កំណើត​របស់​វា​កាលពី​ដើមខែ​នេះ​។​
​ ​
​យោងតាម​សួនសត្វ​ខាងលើ បានឱ្យដឹងថា ស៊ីន ស៊ី​ង មាន​អាយុ​រហូត ដល់​ទៅ​១០៨​ឆ្នាំ​ឯណោះ បើ​ប្រៀបធៀប​នឹង​អាយុ​របស់​មនុស្ស​។ នោះ ដោយសារតែ​ខ្លា​ឃ្លុំ​ប្រភេទ​នេះ​មាន អាយុកាល ជា​មធ្យម​ទាប​។ សូមបញ្ជាក់ ថា ស៊ីន ស៊ី​ង ត្រូវគេ​ចាប់បាន​ពី​ក្នុង ព្រៃ​តាំងពី​ឆ្នាំ​១៩៨២​មកម្ល៉េះ ហើយ ពេលនេះ​វា​បាន​ក្លាយជា​យាយលួត​ទៅហើយ ៕ ប្រែ​សម្រួល​៖ ខុម​

#