យាយ​ម្នាក់​ឈ្នះ​ឆ្នោតជាតិ​អាមេរិក ចំនួន​១៩៨ លាន​ដុល្លារ​

802
ចែករម្លែក
  • 22
    Shares

សារព័ត៌មានAP បាននិយាយថាជីដូនម្នាក់មកពីរដ្ឋIowa បានមកទទួលចំណែករង្វាន់ឈ្នះរបស់គាត់ពីរង្វាន់ឆ្នោតមហាសេដ្ឋីជិត៧០០លានដុល្លារពីការចេញឆ្នោតPowerball កាលពីខែមុន។

របាយការណ៍នេះបានបន្ថែមថា ក្រុមមន្ដ្រីឆ្នោតបានណែនាំ លោកស្រី Lerynne West មកទីក្រុងRedfield នៅ រដ្ឋIowa អោយគេស្គាល់ កាលពីថ្ងៃចន្ទទី៥ខែវិច្ឆិកានៅពេលជិត២សប្តាហ៍ បន្ទាប់ពីគាត់បានឈ្នះឆ្នោត។

លោកស្រី Lerynne West នឹងចែករំលែករង្វាន់៦៨៨លានដុល្លារជាមួយនឹងអ្នករស់នៅទីក្រុងញូវយ៉កម្នាក់ ដែលមិនទាន់បានមកនៅឡើយ។

តាមសារព័ត៌មានAPបានឱ្យដឹងថា ពាក់កណ្តាលនៃរង្វាន់ទឹកប្រាក់របស់គាត់ ដែលជារង្វាន់បំផុតទី៣ក្នុងប្រវត្តិសាស្ត្រ២៦ឆ្នាំនៃល្បែងឆ្នោតនេះគឺស្មើនឹង៣៤៣,៩លានដុល្លារបើគាត់សុខចិត្តយកការបងើរំលោះរៀងរាល់ឆ្នាំ ឬស្មើនឹង១៩៨,១លានដុល្លារ បើយកប្រាក់ដុលមួយលើក។

ម្ចាស់រង្វាន់ធំមកពីទីក្រុងញូវយ៉កនេះបានទិញសន្លឹកឆ្នោតរបស់ខ្លួននៅសង្កាត់West Harlemនៅទីក្រុងញូវយ៉ក ។ លោកស្រី Lerynne West បានទិញសន្លឹកឆ្នោតរបស់គាត់នៅរដ្ឋIowa ។

រង្វាន់នៃការឈ្នះឆ្នោតនេះសម្រាប់ថ្ងៃទី២៧ខែតុលាគឺ មានទឹកប្រាក់២៩២.២លានដុល្លារ៕ដោយ៖សុខា/sn

លោកស្រី Lerynne West មកទទួលរង្វាន់ឈ្នះឆ្នោតរបស់គាត់កាលពីថ្ងៃចន្ទទី៥ខែវិច្ឆិកានៅទីស្នាក់ការរង្វាន់ឆ្នោតនៅទីក្រុងCliveនៅរដ្ឋIowa

#