យី​ហ៊ឺ​បី​រសជាតិ

141

+ គ្រឿងផ្សំ​៖

– យី​ហ៊ឺ
– បង្គា​ក្រៀម
– ខ្ទឹមស
– ខ្ទឹមក្រហម
– ជ្រក់​គល់​ខ្ទឹម
– ម្ទេសដៃនាង
– ជីររណារ
– ជីរនាងវង
– សាលាដ
– ការ៉ុត
– ក្រូចឆ្មារ
– គល់​ស្លឹកគ្រៃ
– ម្សៅ​ស៊ុប
– ស្ករស​

+ វិធី​ធ្វើ​៖

– វិធី​ធ្វើ​គឺ​ដំបូង​ត្រូវ​ដុត​យី​ហ៊ឺ​ឲ្យ​ក្រៀម​ល្មម រួច​ហែក​បេះ​ជា​សរសៃៗ​។​
– បង្គា​ក្រៀម​ត្រូវ​ត្រាំ​ទឹក​ឲ្យ​រីក រួច​ពូត​ឲ្យ​ស្ងួត​។​
– គល់​ស្លឹកគ្រៃ ខ្ទឹមស និង​ខ្ទឹមក្រហម​ត្រូវ​ហាន់​ស្ដើងៗ​។​
– បន្ទាប់ពី​រៀបរយ​គ្រឿងផ្សំ​រួច ត្រូវ​ចាប់ផ្ដើម​យក​សរសៃ​យី​ហ៊ឺ បង្គា​ក្រៀម គល់​ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ជីររណារ ជីរនាងវង និង​ជ្រក់​គល់​ខ្ទឹម​មក​ច្របល់​ចូលគ្នា​ដោយ​បន្ថែម​ស្ករស ម្សៅ​ស៊ុប ហើយ​ច្របាច់​ក្រូចឆ្មារ​ចូល​បន្តិច​។​
– ចុងក្រោយ គ្រាន់តែ​រៀប​សាលាដ និង​ចំណិត​ការ៉ុត​ដាក់​ចាន រួច​ដួស​ញាំ​ដាក់​ពីលើ​ជាការ​ស្រេច ៕ ប្រភព​: Khmercookingrecipes