យឺតយ៉ាវ​ក្នុងការ​ជួសជុល​ពលរ​ដ្ឋ​រិះគន់​ជំនាញ​លើ​ករណី​ផ្លូវ​ខូច​

1723
ចែករម្លែក

(​កំពត​)៖​ដោយសារ​ពិបាក​សម្រាប់​ធ្វើដំណើរ​និង​រំខាន​ចំពោះ​ការរស់នៅ​ប្រចាំថ្ងៃ​ប្រជាពលរដ្ឋ​បាន​រិះគន់​និង​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ឆាប់​ជួសជុល​កំណាត់​ផ្លូវ​វាង​ក្រុង​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត​ដែល​កំពុង​ខូចខាត​ខ្លាំងក្លា​នោះ​។​

​លោក​សៅ​ភា​រី​អាយុ​៤៩​ឆ្នាំ​ពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ធំ​ឃុំ​ត្រពាំង​ធំ​ស្រុក​ទឹកឈូ​បាន​រៀបរាប់ថា​សព្វថ្ងៃនេះ​អ្នកភូមិ​ត្រពាំង​ធំ​ជួប​បញ្ហាលំបាក​ដែល​បង្កឡើង​ដោយ​កំណាត់​ផ្លូវ​វាង​ក្រុង​ស្ថិតក្នុង​ភូមិសាស្ត្រ​នេះ​រង​ការខូចខាត​ខ្លាំង​។​

ព្រោះតែ​ជង្ហុក​ធំៗ​បណ្តាលមកពី​ការដឹកជញ្ជូន​ធ្ងន់​កន្លងមក នៅពេល​រថ យន្ត​ទទេ​បើក​ឆ្លងកាត់​ដោយ​ល្បឿន​លឿនៗ​តែង​បង្ក​ស្នូរ​ធ្វើឱ្យ​អ្នកភូមិ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ភ្ញាក់ ឡើង​ញ័រ​សាច់ ពិសេស​វេលា​នៃ​ការ​ដេក​លង់លក់​នោះ​។​ពលរដ្ឋ​ដដែល​បាន​បន្តថា​ជាមួយនឹង​ជង្ហុក​ធំៗ​ទាំងនោះ​ក៏បាន​បណ្តាលឱ្យ​ម៉ូតូ​ដួល​ជា​ញឹកញាប់​ផងដែរ​។

​លោក សៅ ភា​រី បាន​បញ្ជាក់ថា ដោយសារ ឃើញ​ស្ថានភាព​ផ្លូវ​ខូច​នៅ​ចំណុច​ខ្លះ​មាន​លក្ខណៈ​ខ្លាំងក្លា រថយន្ត​ភាគច្រើន​បាន​បើក​គេច​វាង​លែង​គិតពី ការប្រកាន់​ស្តាំ​របស់ខ្លួន រហូត​ពេលខ្លះ​វាក់​គ្នា​បង្ក​ជា​ជម្លោះ​ញឹកញាប់​ទៀតផង​។

អ្នកដំណើរ​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់ថា គាត់​តែង​ជិះ​ម៉ូតូ​តាមផ្លូវ​នេះ​ជា ញឹកញយ​ព្រោះ​មិន​ចង់​បើក​ឆ្លងកាត់​ក្រុង​។ កាលពី​ទើបនឹង​ធ្វើ​ហើយ​រួចរាល់ ផ្លូវ​នេះ​ផ្តល់​ឱកាសល្អ​ចំពោះ គាត់​ច្រើន ពិសេស​ចំណេញ​ពេលវេលា​៕S/​ដោយ បូកគោ
​ ​ ​ ​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)​

​យឺតយ៉ាវ​ក្នុងការ​ជួសជុល​ពលរ​ដ្ឋ​រិះគន់​ជំនាញ​លើ​ករណី​ផ្លូវ​ខូច​