យុគ យក្ស​ផ្លែ តាំងចិត្ត​យកឈ្នះ​គូប្រកួត​

279
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​១៣ មករា នេះ អ្នក​ប្រដាល់ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​តាំងចិត្ត​ថា ត្រូវតែ​យកឈ្នះ អ្នក​ប្រដាល់​ថៃ ដូ រ៉ា​ម៉ន (Do Ramorn) ឲ្យ​ខាងតែបាន ។​

​អ្នក​ប្រដាល់​ថៃ រូបនេះ ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ បើ​និយាយ​ពី​កំណត់ត្រា​ប្រកួត​របស់គេ តិចជាង យក្ស​ផ្លែ ដល់​ទៅ​ជាង ១០០ ដង​ឯណោះ ។ សម្រាប់​ទម្ងន់ ៥៧ គីឡូក្រាម​នេះ នៅ​ស្រុក​ខ្មែរ យក្ស​ផ្លែ ជា​ខ្លា​កំណាច​មួយ ក្នុងចំណោម​ខ្លា​កំណាច​នានា ។​

​គេ​ជា​អ្នក​ចូលចិត្ត​ឌឺ និង​ចំអក​ឲ្យ​គូប្រកួត តែ​អំណត់​របស់​អ្នក​ប្រដាល់​កម្ពុជា រូបនេះ មិនជា​ខ្លាំង​នោះឡើយ ។ បើ​គូប្រកួត​វ៉ៃ ត្រូវ​ធ្ងន់​បន្តិច​នោះ គេ​សន្លប់ ឬ​បោះបង់ចោល​ការប្រកួត​ភ្លាម ។ តែបើ​គេ មានប្រៀប​លើ​គូប្រកួត​នោះ គេ​វាយ​សម្រុក ដោយ​មិន​សំចៃ​នោះទេ ។ យក្ស​ផ្លែ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៥​ដង ឈ្នះ​១៣៣​ដង ចាញ់​២៧​ដង ស្មើ​ពិន្ទុ​៥ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ដូ រ៉ា​ម៉ន វិញ គេ​ទើបតែ​ប្រកួត​បាន ចំនួន​៦៥​ដង ឈ្នះ​៥៥​ដង ចាញ់​៩​ដង និង​ស្មើ​ពិន្ទុ ១ ដង ប៉ុណ្ណោះ ។ ជំនួប​មួយ​នេះ នរណា​ឈ្នះ ?​។​

យុគ យក្ស​ផ្លែ និង ដូ រ៉ា​ម៉ន

​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេស​ថ្ង​ក ខេត្តស្វាយរៀង ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ី​ង ថាំង​ណ​យ (Sing Thangnoy) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ស៊ី​ង ថាំង​ណ​យ ក៏​ទើបតែ​មក​ប្រកួត​ស្រុក​ខ្មែរ ជា​លើកដំបូង​ដែរ ។ ចំពោះ សេង ស្រឿ​ន វិញ ពេលខ្លះ គេ​វ៉ៃ​បានល្អ អស់ទាស់ តែ​ពេលខ្លះ យ៉ាប់​តែម្ដង ។ សេង ស្រឿ​ន មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៦៤​ដង ចាញ់​១៧​ដង ពុំ​ធ្លាប់​ស្មើ​នោះទេ ។​ ​

​ចំពោះ​ស៊ី​ង ថាំង​ណ​យ មិនដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​នោះទេ ព្រោះ​មួយរយៈ​នេះ អ្នក​ប្រដាល់​ថៃ ដែល​មក​ប្រកួត នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ពេលខ្លះ ខ្សោយ​មែនទែន តែ​ពេលខ្លះ ខ្លាំង​ដាច់​តែម្ដង ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​ដង ឈ្នះ​៥១​ដង ចាញ់​១១​ដង ។ នរណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ​? ។​

សេង ស្រឿ​ន និង ស៊ី​ង ថាំង​ណ​យ

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ជ័រ ពៅ ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ឆោម ប៊ុនឡុង ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ កៀន ធារ៉ា ក្លិប​រស្មី​កុមារកំព្រា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ៕v