យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​១២​ថ្ងៃ ប្រព្រឹត្ត​ទៅដោយ​រលូន​

1184
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​វោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញថា រយៈពេល​១២​ថ្ងៃ (៧-១៨ កក្កដា​) នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គណបក្សនយោបាយ​ទាំងអស់​មាន​ភាពចាស់ទុំ​ខាង​នយោបាយ មាន​សណ្តាប់ធ្នាប់​ល្អ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក និង​គ្មាន​អំពើហិង្សា​។ ភាព​វិជ្ជមាន​នេះ ដោយសារ​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​អាជ្ញាធរ​ដែនដី កងកម្លាំង​សន្តិសុខ និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់ សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្សនយោបាយ បញ្ជៀ​សបាន​នូវ​បាតុភាព​ង​សកម្ម​ទាំងឡាយ​ដែល​អាច​កើតជា​យថាហេតុ​។​

​គជប បាន​បញ្ជាក់ថា គណៈកម្មាការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត បានទទួល​ពាក្យបណ្តឹង​ចំនួន ៧​បណ្តឹង ដោយ​ក្នុងនោះ​ប្តឹង​ដោយ​អាជ្ញា​ធរមាន​២​បណ្តឹង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាន​ចំនួន​៥​បណ្តឹង​។ ហើយ​ក្នុងចំណោម​បណ្តឹង​ទាំងនោះ គណៈកម្មាការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត បាន​ផ្សះផ្សា​សះជា ចំនួន​៤​បណ្តឹង​។ ផ្សះផ្សា​មិន​សះជា ចំនួន​១​បណ្តឹង​។ ដើមបណ្តឹង​សុំ​ដក​ពាក្យបណ្តឹង ចំនួន​ន​១​បណ្តឹង​។ កំពុង​ដោះស្រាយ​ចំនួន​១​បណ្តឹង​។ ចំពោះ​បណ្តឹង​ផ្សះផ្សា​មិន​សះជា ចំនួន​១​បណ្តឹង កំពុង​បន្ត​មក គ​ធ​.​ខ​ប (​ព្រៃវែង​)​។ សម្រាប់​គ​.​ជ​.​ប ពុំទាន់​បានទទួល​ពាក្យបណ្តឹង​នៅឡើយ​ទេ​។​

​សូមជម្រាបថា ការឃោសនាបោះឆ្នោត គឺមាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែក​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​៕ ​/SMN