គណៈកម្មការកណ្តាលត្រួតពិនិត្យវិន័យចិន (CCDI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ទី២០ខែកក្កដាថា យុទ្ធនាការប្រឆាំងអំពើពុករលួយចិន បានដាក់ទោសមន្ត្រីចំនួន ២១០.០០០នាក់ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៧ ពីបទប្រព្រឹត្តខុសច្បាប់។
ក្រុមអាជ្ញាធរប្រឆាំងអំពើពុករលួយនៅគ្រប់កម្រិតទាំងអស់ បានទទួលបណ្តឹងជាសារធារណៈជាង១,៣១លានករណីបណ្តឹង ហើយករណីដាក់វិន័យចំនួន២៥៦.០០០ករណី ត្រូវបានធ្វើឡើង៕ ដោយ៖ សុខា